ភ្នំពេញៈ តាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ដើម្បីធ្វើការផ្លាស់ប្តូរ តម្លើងបរិក្ខា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការពង្រីកផ្លូវ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៦ក្នុងរាជធានីភ្នំពេញ និងក្នុងក្រុងតាខ្មៅ សរុបរយៈពេល២ថ្ងៃ។
ទី១ គឺនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច នៅតាមតំបន់មួយចំនួនក្នុងខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ខណ្ឌសែនសុខ និងក្រុងតាខ្មៅ ។
ទី២ គឺនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ម៉ោង៤ល្ងាច នៅតាមតំបន់មួយចំនួនក្នុងខណ្ឌ ទួលគោក ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ។
ចង់ជ្រាបកាន់តែលម្អិតនោះ សូមមើលក្នុងលិខិតជូនដំណឹងទាំងស្រុង៕
មតិយោបល់