(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៣,៨៧៤នាក់ ខណៈករណីឆ្លងថ្មីៗសរុប ២៧៦,១១០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.៧៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៨៧,១២២នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺជាង ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
ករណីអ្នកស្លាប់ដោយសារ COVID-19 ក្នុងប្រទេសឥណ្ឌាថ្ងៃព្រហស្បតិ៍ មានការថយចុះបើធៀបទៅនឹងកាលពីថ្ងៃពុធម្សិលមិញ។ ប៉ុន្តែក្រុមអ្នកជំនាញព្រមានថា
តួលេខអ្នកស្លាប់ និងឆ្លងអាចមានច្រើនតួលេខសរុបបច្ចុប្បន្ន ដ្បិតកង្វះខាតការធ្វើតេស្ដនៅតាមតំបន់ជនបទ៕
Xinhua៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១
មតិយោបល់