(Reuters) - កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថាប្រទេសអ៊ីរ៉ង់នៅតែទទូច ថាកិច្ចព្រមព្រៀងដោះដូរអ្នកទោសត្រូវបានឯកភាពជាមួយសហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានបដិសេធកិច្ចព្រមព្រៀងនេះ។
នៅក្នុងបណ្តាញសង្គម Twitter លោក Saeed Khatibzadeh បាននិយាយក្នុងថា “ជារឿងដែលគួរឱ្យអំពើដ៏ស្មោគគ្រោកមួយដែលសហរដ្ឋអាមេរិកបដិសេធនូវការពិតដ៏សាមញ្ញមួយថា មិនមានការឯកភាព លើកិច្ចព្រមព្រៀងទាក់ទងនឹងបញ្ហារបស់អ្នកជាប់ឃុំ។ សូម្បីតែការប្រកាសពីកិច្ចព្រមព្រៀងនោះ”។
“ការដោះដូរក្នុងលក្ខខណ្ឌមនុស្សធម៌ត្រូវបានយល់ស្របជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅទីក្រុង Vienna ដែលជាការដោះដូរដាច់ដោយឡែកពី JCPOA (ផែនការសកម្មភាពស៊ីជម្រៅរួមគ្នា) ដែលស្តីពីការដោះលែងអ្នកទោស ១០ នាក់ នៅគ្រប់ភាគី។ អ៊ីរ៉ង់ត្រៀមខ្លួនដើម្បីដំណើរការនៅថ្ងៃនេះ” ។
កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកបានចោទប្រកាន់ទីក្រុងតេរ៉ង់ថា ជាកិច្ចប្រឹងប្រែងដ៏ស្មោគគ្រោកមួយដើម្បីបង្វែរការស្តីបន្ទោសចំពោះភាពជាប់គាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ និងបានបដិសេធថា មិនមានកិច្ចព្រមព្រៀងណាមួយដែលទាក់ទងនឹងការដោះដូរអ្នកទោសទេ។
កាលពីព្រឹកថ្ងៃសៅរ៍ អ្នកចរចាកំពូលអំពីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺលោ Abbas Araqchi បានសរសេរក្នុងនៅក្នុងបណ្តាញសង្គម Twitter ថា សហរដ្ឋអាមេរិក និងអង់គ្លេសត្រូវតែបញ្ឈប់ការផ្សារភ្ជាប់ការដោះដូរក្នុងលក្ខខណ្ឌមនុស្សធម៌ជាមួយកិច្ចចរចានុយក្លេអ៊ែរ។
កិច្ចពិភាក្សានេះមានគោលបំណងដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចចំនួន ០៦ ដែលរារាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ជា ថ្នូរនឹងការដកទណ្ឌកម្មលើអ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោនបានបោះបង់ចោលកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ ៕
មតិយោបល់