ព័ត៌មានជាតិ

បុរស​ម្នាក់​កាន់​កាំបិទ​ដូច​រឿង​ភាគ​ចិន​សម្លាប់​មនុស្ស 4 នាក់​និង​របួស 11 នាក់​នៅ​ចិន​

​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស 4 នាក់​ដែរ​ដែល​បាន​សម្លាប់​និង 11 នាក់​ទៀត​រងរបួស​នៅពេល​ដែល​បុរស​ម្នាក់​ដើរ​កាន់​កាំបិទ​មួយ​ហើយ​ដើរ​ចាក់​អ្នកដំណើរ​នៅលើ​រថយន្ត​ក្រុង​មួយ​នៅ​ភាគ​នារតី​នៃ​ខេត្ត​ស៊ីឈាន់កា​លពី​យប់​ថ្ងៃ​អាទិត្យ​។​
132567205_31n
​ភស្តុតាង​ដែល​បានបង្ហាញ​តាមរយ​វិដេអូ​កាម៉េ​រា​ដែលថ​ត​បាន​នៅ​លើ​ឡានក្រុង​មួយ​នៅ​ម៉ោង​ប្រមាណ 9 យប់​បុរស​ម្នាក់​ដែល​ក្រោយមក​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ​ថា Li បាន​ដក​កាំបិទ​មក​ភ្លាមៗ​ហើយ​ដើរ​ចាក់​អ្នកដំណើរ​ទាំងឡាយ​ដែល​នៅ​លើ​ឡាន​ហើយ​ក៏​រត់ចេញ​ភ្លាមៗ​និង​ដើរ​ចាក់​អ្នកដទៃ​ទៀត​ដែល​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ផង​។​ភ្លាមៗ​ផង​ដែរ​ក្រុម​ប៉ូលិស​បាន​ប្រើប្រាស់​កាំភ្លើង​ដើម្បី​បង្ក្រាប​ជនសង្ស័យ​ម្នាក់​នោះ​ហើយ​មក​ទល់​ពេល​នេះ​នៅ​មិនទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​មូលហេតុ​ប្រាកដ​ក្នុង​ហេតុការណ៍​នោះទេ​៕​
132646086_11n
ទស្សនាវិដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់