ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស ១៧៨នាក់ និង ១,៥លាននាក់ផ្សេងទៀតកំពុងទទួលរងផលប៉ះពាល់ នៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល ៣សប្ដាហ៍ចុងក្រោយ។ នេះបើយោងតាមមន្ត្រីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ឲ្យដឹង។
“យ៉ាងហោចណាស់មានមនុស្ស ១៧៨នាក់បានស្លាប់ និង១.៥០៣.៤៩២នាក់ផ្សេងទៀតបានរងផលប៉ះពាល់ដោយសារតែគ្រោះទឹកជំនន់ និងខ្យល់ព្យុះមូសុង”។ នេះជាសម្ដីរបស់មន្ត្រីជាន់ខ្ពស់គ្រប់គ្រងគ្រោះមហន្តរាយជាតិ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតថា ជំនន់បានធ្វើឲ្យមនុស្សចំនួន ៨៥៥នាក់រងរបួស ភូមិចំនួន ៥.៦១៥ត្រូវរងផលប៉ះពាល់ ចំណែកផ្ទះចំនួន ២០.៣១២ខ្នងត្រូវបានបំផ្លាញ។
ជំរុំជាង ៣៥០ ត្រូវបានបោះឡើង ដើម្បីជួយសង្គ្រោះដល់អ្នករងគ្រោះ ដែលភាគច្រើនមាននៅភាគកណ្ដាលនៃខេត្ត Sindh និងភាគខាងលិចនៃខេត្ត Baluchistan។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១០ គ្រោះទឹកជំនន់បានសម្លាប់មនុស្សជាង ១.៨០០នាក់ និងប៉ះពាល់មនុស្ស ២១លាននាក់ ដែលត្រូវបានប្រជាជននៅក្នុងប្រទេសប៉ាគីស្ថានចាកទុកនៅក្នុងប្រវត្តិសាស្ត្រ៕
មតិយោបល់