GooPhone ជាក្រុមហ៊ុនទូរស័ព្ទរបស់ចិនដែលមានឯកទេសក្នុងការផលិតទូរស័ព្ទដ៏ឆ្លាតវៃ GooPhone 5C ដោយខ្លួនឯងផ្ទាល់ដែលចម្លងតាមទូរស័ព្ទ iPhone 5C របស់ក្រុមហ៊ុន Apple ។ នេះជាទូរស័ព្ទដ៏ទំនើបមួយ ដែលមានតម្លៃថោកជាងទូរស័ព្ទទំនើបផ្សេងៗ ដែលមានតម្លៃត្រឹមតែ ៩៩ដុល្លារអាមេរិកប៉ុណ្ណោះ។ ទាក់ទងទៅនឹងការកំណត់រចនាសម្ព័ន្ធ GooPhone 5C នឹងត្រូវបានបំពាក់ជាមួយនឹងអង្គប្រតិបត្តិការ Dual-Core 1.2 GHz ក្នុងកម្រិតគុណភាពបង្ហាញលើអេក្រង់ទំហំ ៤ អ៊ីញ 540 x 960 ភិចសែល ព្រមទាំងមានកាមេរ៉ាមុខទំហំ ៨មេហ្គាភិចសែល ប្រើប្រព័ន្ធប្រិតិបត្តិការដោយ Android 4.2 និងអាចប្រើប្រាស់ប្រព័ន្ធ 3G ។
បើតាមក្រុមហ៊ុន GooPhone បានឲ្យដឹងថានឹងបើកដំណើរការនៅក្នុងខែកញ្ញា ប៉ុន្តែនៅក្នុងពេលនេះ GooPhone 5C មិនត្រូវបានបង្ហាញនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់