នាង Bang Mi Jung ជាក្មេងស្រីដែលគេតែងតែនិយាយឲ្យនាងថាជាមនុស្សមានមុខអាក្រក់និងមិនស្អាត ដូច្នេះនាងក៏បានសំរេចចិត្តធ្វើការវះកាត់ផ្ទៃមុខដោយផ្លាស់ស្ទិចដើម្បីក្លាយជាមនុស្សស្រីមានមុខស្រស់ស្អាត់ដែលមើលទៅដូចជាសមាជិករបស់ក្រុម SNSD ឈ្មោះថា YoonA ។
យោងតាមប្រភពព័ត៌មានបានបន្តឲ្យដឹងថាកាលពីថ្ងៃទី ២២ ខែ សីហា ដែលជាលើទី ៤ នៃកម្មវិធី “Let Me In 3” របស់ទូរទស្សន៍កូរ៉េបានបង្ហាញនាង Bang Mi Jung អាយុ ២៣ឆ្នាំ ដែលពីមុនជាមនុស្សដែលមានមុខអាក្រក់ប៉ុន្តែឥឡូវនាងមានមុខដ៏ស្រស់ស្អាត់ដូចនឹងតារាចម្រៀង YoonA បន្ទាប់ពីការវះកាត់ស្បែកមុខបានធ្វើរួច។
ក្នុងនោះនាង Bang Mi Jung បានប្រាប់ឲ្យដឹងថា ចាប់តាំងពីបឋមសិក្សារហូតដល់កម្រិតទី 3 នាងជាក្មេងស្រីដែលត្រូវបានគេមើលងាយនិងសើចចំហកនាងដោយសារតែនាងមានរូបរាងអាក្រក់។ ដូច្នេះនាងបានផ្លាស់សាលារៀនថ្មីនៅក្នុងប្រទេហ្វីលីពីនដើម្បីសិក្សាបន្ត។
បន្ទាប់ពីរយៈពេលនៃការសិក្សានៅបរទេស Bang Mi Jung នាងបានសម្រេចចិត្តត្រលប់មកស្រុកកំណើតរបស់ខ្លួនវិញ ទោះជាយ៉ាងណាអ្នករាល់គ្នានៅតែសើចចំហកដល់នាង Bang Mi Jung ដដែល។
ដូច្នេះនាងក៏បានសរសេរសំបុត្រមួយផ្ញើរទៅកាន់កម្មវិធី “Let Me In 3” នាងក៏ទទួលបានការអនុម័តពីគណៈកម្មាធិការរៀបចំដោយបង្ខំសួរពីរឿងរ៉ាវរបស់នាង។ បន្ទាប់មក Bang Mi Jung ក៏ទទួលបានការវះកាត់ផ្ទៃមុខរាងការ៉េនិងចង្កាធ្លាក់របស់នាងដែលជាកន្លែងគ្រូពេទ្យជួបការលំបាកក្នុងការវះកាត់។
បន្ទាប់ពីការវះកាត់បានធ្វើរូចរាល់ហើយ Bang Mi Jung នាងបានបង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់នាងជាថ្មី។ ក្នុងនោះទស្សនិកជនជាច្រើនបាននិយាយថានាងមានមុខស្រដៀងទៅនឹង YoonA ខ្លាំងណាស់។ ម្យ៉ាងទៀត Bang Mi Jung នាងបាននិយាយថានាងមិនដែលមានការសោកស្តាយឬការខកចិត្តទៅលើការវះកាត់ដែលមនុស្សបាននិយាយពីខ្លួនគេឡើយ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore147/YoonA1_zpsddfaa0a1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore147/YoonA2_zps21d05b1a.jpg
មតិយោបល់