ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញ iPhone ជំនាន់ថ្មីនៅថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៣ ខាងមុខនេះ ប៉ុន្តែនៅពេលនេះ ព័ត៌មានថ្មីដែលទើបនឹងទទួលបានគឺខុសពីការរំពឹងទុក ដោយនៅថ្ងៃទី១០ខែកញ្ញា Apple នឹងរៀបចំព្រឹត្តិការណ៍ធំ និងបង្ហាញ iPad និង iPad mini ជំនាន់ថ្មីវិញ។
បើតាមព័ត៌មានចុងក្រោយ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPad និង iPad mini នៅក្នុងខែតុលាឯនោះទេ ប៉ុន្តែនៅពេលនេះ បែបជាធ្លាយព័ត៌មានមកបង្ហាញវានៅថ្ងៃទី១០ ដែលជាថ្ងៃមនុស្សគ្រប់គ្នាបានឃើញពីវត្តមានថ្មីនៃ iPhone ទៅវិញ។
នៅមុននេះ សារព័ត៌មាន Bloomberg បានចុះផ្សាយថា ក្រុមហ៊ុន Apple មានគម្រោងបង្កើតហាងលក់រាយរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ដែលវាជាហាងលក់រាយដំបូងរបស់ Apple នៅលើទឹកដីជប៉ុន៕
មតិយោបល់