ព័ត៌មានជាតិ

បុរស​មាឌ​ធាត់​និង​មាន​មុខ​អាក្រក់​ប្រែក្លាយជា​ស្អាត​សង្ហា​បន្ទាប់ពី​ធ្វើ​ការវះកាត់​

​កូរ៉េ ៖ កាលពី​ពេល​ថ្មីៗ​នេះ​យើង​ចុះផ្សាយព័​ត៌​របស់​នារី​ម្នាក់​ដែល​បាន​ធ្វើ​ការវះកាត់​មុខរ​បស់​គេ​ស្រដៀង​នឹង YoonA ដែល​ជា​សមាជិក​ក្រុម SNSD ។​ប៉ុន្តែ​ឥឡូវនេះ​មាន​ព័ត៌មាន​ថ្មី​មួយទៀត​ទាក់ទង​នឹង​បុរស​ម្នាក់​ដែល​មាន​មាឌ​ធាត់​សាច់​យា​ធ្លាក់​និង​មានមុខ​អាក្រក់​បាន​ធ្វើ​ការវះកាត់​ក្លាយទៅជា​មនុស្ស​ផ្សេង​មួយ​ដែល​នឹកស្មាន​មិន​ដល់​។​

​យោងតាម​ប្រភព​សារព័ត៌មាន​បានឲ្យដឹង​ថា​បុរស​ជនជាតិ កូរ៉េ អាយុ ២១ ឆ្នាំ​មាន​ឈ្មោះ​ថា Park Jin Pei ដែល​គាត់​ជា​មនុស្ស​ដែល​មិន​ពេញចិត្ត​នឹង​រូបរាង​គាត់​នោះទេ ហើយ​គាត់​តែងតែ​លាក់ខ្លួន​នៅក្នុង​បន្ទប់​និង​បដិសេធ​មិន​ជួប​មនុស្ស​ចំឡែក​ឬ​មនុស្ស​ដែល​គាត់​មិន​ស្គាល​ទាំង​អស់​។ ដំបូង​ឡើយ​លោក Park Jin Pei មាន​ទំ​ម្ងន់ ១៣៤​គីឡួក្រាម ដូច្នេះ​គាត់​បាន​ព្យាយាម​សម្រក់​ទម្ងន់​របស់​គាត់​ជា​រៀងរាល់ថ្ងៃ​តាម​ដែល​អាច​ធ្វើបាន​។ ទោះជា​យ៉ាងណា​នៅពេល​ដែល​ទម្ងន់​ត្រូវបាន​កាត់បន្ថយ​ដោយ​អ្វី​ដែល​សំខាន់​សម្រាប់​លោក Park Jin Pei ត្រូវ​ប្រឈមមុខ​នោះ​ជម្ងឺ គ្រោះ​ក្នុង​តម្រង់​នោម ដែល​ជា​ហេតុ​ធ្វើឲ្យ​គាត់​បាត់បង់​ទំនុកចិត្ត​កា​ន់តែ​ខ្លាំង​។​

​ទោះជា​យ៉ាងណា​ដើម្បី​ជួយ​ដល់​កូនប្រុស​របស់​ពួកគាត់​ឲ្យមាន​ស្មារតី​និង​ទំនុកចិត្ត​លើ​ខ្លួនឯង​វិញ​ឪពុក​ម្តាយ​របស់ Park Jin Pei ក៏​បាន​ស្នើសុំ​ឲ្យ​កម្មវិធី​មួយ​របស់​ប្រទេស​កូរ៉េ​ដែល​ជា​កម្មវិធី​ជួយ​ដល់​អ្នក​ដែល​មាន​រូបរាង​អាក្រក់​ឲ្យទៅ​ជា​មាន​រូបរាង​ប្រសើរឡើង​និង​សម្រស់​ល្អឥតខ្ចោះ​នោះ​ជួយ​ដល់​កូនប្រុស​របស់​ពួកគាត់​។​

​បន្ទាប់​ពី​កម្មវិធី​បាន​យល់ព្រម លោក Park Jin Pei ក៏​បាន​ឲ្យ​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​ផ្នែក​ជាច្រើន​នៅលើ​រាងកាយ​របស់គាត់​ដូចជា ភ្នែក ច្រមុះ ទ្រូង និង​កន្លែង​មួយ​ចំនួន​ទៀត ។ ដោយ​នៅ​ក្នុង​ការវះកាត់​នេះ​បាន​ចំណាយ​ប្រាក់​សរុប​ទាំងអស់ ១,២ ពាន់​លាន​ដុ​លា្ល​រ​។​

​បន្ទាប់​ពី​ការវះកាត់​ក្នុង​ពេល​ដ៏​ខ្លី​លោក Park Jin Pei បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ដោយ​គាត់​បាន​ធ្វើឲ្យ​ទស្សនិកជ​ន​និង​ក្រុម​គ្រួសារ​ទាំង​មូល​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយនឹង​រូបរាង​សង្ហា​និង​មុខ​ដ៏​ស្រស់​ស្អាត​របស់គាត់​។ តើ​អ្នក​ទស្សនិកជន​ទាំងអស់គ្នា​ភា្ញក់ផ្អើល​ចំពោះ​ការផ្លាស់ប្តូ​ររបស់​គាត់​ដែរ​ឬទេ​? ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei1_zps818797ea.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei6_zps1a9a70a8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei4_zps5bc1013e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei3_zps2f3c499c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei7_zpsa275da15.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei8_zps17eac211.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei5_zps1af59fa5.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei2_zpsf17873ac.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei11_zps09055f70.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei10_zpsca6f505f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei9_zps48202076.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei14_zps8ac0da64.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei12_zps392b36fc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei15_zpsfccf2c2d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei13_zps4afcf333.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei16_zps2af10ba6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei17_zpsf0530d0d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei19_zpsebd9c95c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei20_zps5586e7d0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei18_zpsc5a02e07.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei21_zpsb4eb8b8c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei23_zps9e0c6f4a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore157/ParkJinPei22_zps8c6bfdb6.jpg

មតិយោបល់