ព័ត៌មានជាតិ

David Moyes សំឡឹង​កីឡាករ Cesc Fabregas អាច​នឹង​បរាជ័យ​

​គ្រូបង្វឹក David Moyes គឺ​មិន​បាន​លះបង់​ការសាក់សួរ លើ​កីឡាករ Cesc Fabregas ឡើយ​។ អ្នក​យុទ្ធសាស្ត្រ​ទីលាន សញ្ជាតិ​ស្កុត​រូបនេះ គឺ​កំពុង​ដាក់​ល​ក្ខណ្ឌ ឲ្យ​បិសាច​ក្រហម​របស់​ខ្លួន ដោយ​មុន​នេះ​ដែរ លោក រំពៃ​ភ្នែម​មើល Marouane Fellaini របស់ Everton ចង់​ទិញ​មកកាន់​ក្លិប​បិសាច​ក្រហម​។​
Cesc Fabregas ​
​ជាមួយនឹង Cesc Fabregas បិសាច​ក្រហម មាន​គម្រោង​នាំ​យក​មក​ក្លិប Old Traford ថ​នៅ​ខែ មករា ខាងមុខ ។​ម្យ៉ាងវិញទៀត គ្រូបង្វឹក David Moyes គឺ​រំពឹងថា ខ្សែបម្រើ​រូបនេះ​នឹង​មិន​ធ្វើ​កុងត្រា​បន្ត​ជាមួយ​នឹង Nou Camp ក្រោម​ការគ្រប់គ្រង​របស់​គ្រូបង្វឹក Martino ដូច្នេះ Ces គួរតែ​ចាកចេញ​។​

Cesc Fabregas ក្នុងចំណោម ៣ ប្រកួត​របស់​ក្លិប Bacelona គឺ​បាន​បង្ហាញ​មុខ​តែមួយ​ប្រកួត​តែប៉ុណ្ណោះ ដោយ​ជំនួស កីឡាករ Messi នៅ​តង់​ទី ២ ។ វា​អាច​ជា​រឿង​លំបាក​ដែរ​សម្រាប់ David Moyes ដែល​ចង់បាន Cesc Fabregas ព្រោះថា ក្រោម​ការដឹកនាំ​របស់ Martino គឹ​បង្កើត​ឱកាស​ឲ្យ​កីឡាករ​រូបនេះ​ច្រើន ជាង ការគ្រប់គ្រង​របស់ Pep Guardiola ឬ Tito Vilanova ។ ប្រការ​នេះ​ដែរ អាច​នឹង​ធ្វើឲ្យ Cesc Fabregas បន្ត​កុងត្រា​ថែម​ទៀត​ក៏​ថា​បាន​ដែរ​៕​

មតិយោបល់