យុទ្ធការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនក្រុមមនុស្សអាយុ៦០ឆ្នាំឡេីងចំនួន ៥៥,៧០០នាក់ នៅរាជធានីភ្នំពេញ ជាការសម្រេចដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេីសុខភាពប្រជាជនកម្ពុជាទូទៅ ក្នុងការទទួលបានវ៉ាក់សាំង នឹងចាប់ផ្តេីមធ្វេីពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ ក្នុងរយ:ពេលពីរសប្តាហ៍ ៖
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនសាធារណជន
ទាំងអស់ឱ្យបានជ្រាបថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាមិនទាន់
មានការថមថយនៅឡើយនោះ និងយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោកបានរកឃើញថា ក្រុមមនុស្សវ័យចាស់
គឺជាក្រុមងាយរងគ្រោះខ្ពស់បើមានការចម្លងជំងឺកូវីដ-១៩ វាងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្តាលឱ្យមានអត្រាស្លាប់ខ្ពស់ ការប្រើ
ប្រាស់វ៉ាក់សាំងកូវី៥-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយ នៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរពីការវៃលុកនៃជំងឺដ៏កាចសាហាវ
នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្ត
ទុកដាក់ខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានអាយុវ័យចាស់ឲ្យទទួលបានវ៉ាក់សាំងកូវី៥-១៩ ឲ្យបានឆាប់បំផុត
ដែលអាចធ្វើបាន។
ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង
កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមជម្រាបជូនដល់សាធារណជនទាំងអស់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង
កម្រិតចំនួន៥៥.៧០០នាក់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ
២០២១ តទៅចាប់ពីម៉ោង ០៨:០នាទីព្រឹក នៅតាមទីតាំងដូចខាងក្រោម ៖
មតិយោបល់