ព័ត៌មានជាតិ

លោកយាយ​ដ៏​ក្លាហាន​ម្នាក់​ចូល​វៃ​ចោរ ៦ នាក់​ពេល​កំពុង​ប្លន់​ហាង​លក់​គ្រឿងអលង្ការ​

​វីដេអូ​ឃ្លី​មួយ​ដែល​ត្រូវ​គេ​ថត​បាន​ពី​សកម្មភាព​របស់​ចោរ​មួយក្រុម​មាន​គ្នា ៦ នាក់ កំពុង​ព្យាយាម​វាយ​កញ្ចក់​ហាង​លក់​គ្រឿងអលង្ការ​មួយ​កន្លែង​ដើម្បី​ចូល​ទៅ​ប្លន់​។ នៅពេលដែល​ពួក​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​ដោយ​វាយ​កញ្ចក់​ហាង​បម្រុង​ចូល​យក​គ្រឿងអលង្ការ​ស្រាប់តែ​មាន​លោកយាយ​ដ៏​ក្លាហាន​ម្នាក់​បាន​រត់​តម្រង់​មក​រក​ក្រុម​ចោរ​នោះ​ហើយ​បាន​យក​កាបូប​របស់​គាត់​វាយ​ទៅលើ​ពួក​ចោរ​ទាំងនោះ​រហូត​ដល់​ពួក​វា​រត់ឡើង​ជិះ​ម៉ូតូ​ចំនួន ៣​គ្រឿង​ដើម្បី​គេច​។ ប៉ុន្តែ​ពេលនោះ​ម៉ូតូ​ចោរ​មួយ​គ្រឿង​បាន​ដួល ហើយ​ប្រជាជន​ចាប់ចោរ​បាន ១ នាក់​រីឯ ៥ នាក់​ទៀត​បាន​រត់​រួច​ដោយ​សុ​វត្តិភាព ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់