ព័ត៌មានជាតិ

ស្ត្រី​អ្នក​កីឡាកាស​ទាំង ១០ ក្នុង​ពិភព WWE

​នៅ​ក្នុង​ពិភព​កីឡា​កាស ឬ ពិភព​កម្សាន្ត​កីឡាករ​កាស​ពិភពលោក (World Wrestling Entertainment) ផ្នែក​បុរស យើង​មាន Andre the Giant, Hulk Hogan, Ultimate Warrior, Randy “Macho Man” Savage, Undertaker, Mankind, Bret Hart, The Rock, Triple H និង Shawn Michaels ជា​ដើម​នោះ ដែល​ចូលរួម​សម្តែង​ក្នុង​ពិភព​កីឡាកាស​ជា​យូរណាស់​មកហើយ​។ ទន្ទឹម​គ្នា​នេះ​ដែរ គេហទំព័រ ដំណឹង ក៏​សូម​បង្ហាញ​វត្តមាន​កីឡាករ ផ្នែក​ស្រី ទាំង ១០ ដែល​ជា​ជើង​ខ្លាំង ថែមទាំង​មាន​សរូប​សម្រស់​ស្រស់​សោភា​ទៀត ។​

១. Trish Stratus ដែល​មាន​ឈ្មោះ​ពិត​ថា Patricia Anne Stratigias គឺជា​អ្នក​កីឡាកាស ដែល​មកពី កាណាដា ដោយ​ទទួលបាន​ជោគជ័យ យ៉ាង​ធំធេង​ក្នុង​ពិភព​អាជីព​កីឡាកាស​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle10_zpsa83b155d.jpg
២. Victoria មាន​ឈ្មោះ​ពិត Lisa Marie Varon ជា​អ្នក​កីឡាកាស​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ របស់ តួ​គី បន្ទាប់​ពី​ធ្វើការ​បណ្តុះបណ្តាល​អស់រយៈ​ជា​យូរ​នៅ WWE ក្រោយមក​នាង​ក៏​ចាប់ផ្តើម​ឡើង​សង្វៀន នៅ​ឆ្នាំ ២០០២ ។ នាង ក៏​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ WWE Women’s Championship និង​កាន់​ខ្សែ ក្រវ៉ាត់​ពីរ​ក្នុង​អាជីព ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle4_zpsc85f6673.jpg
៣. Mickie James មិន​ខុស​ពី Victoria ប៉ុន្មាន​ឡើយ ដោយ​ឥឡូវនេះ​ទៅកាន់ សង្វៀន TNA ប៉ុន្តែ​នាង​បាន​បង្ហាញ​ភាព​ជោគជ័យ​នៅ WWE សម្រាប់​រយៈពេល ៥ ឆ្នាំ ខណៈពេល​បង្ហាញខ្លួន នៅ​ឆ្នាំ ២០០៥ និង ប្រាំ​លើក​កាន់​ពាន់រង្វាន់ WWE Women’s Championship ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle6_zpsc3b17156.jpg
៤. Beth Phoenix មាន​ឈ្មោះ​ពិត​ថា Elizabeth Kocianski Carolan ដោយ​ចូលរួម​លើ​សង្វៀន WWE នៅ​ឆ្នាំ ២០០៥ ដោយ​កាន់​ខ្សែក្រវ៉ាត់​ពីរ WWE Women’s Championship និង WWE Divas Championship ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle2_zps40d580bf.jpg
៥. Kelly Kelly មាន​ឈ្មោះ​ពិត​ថា Barbara Jean Blank ឬ Barbie Blank ដោយ​មុន​ចូល​ពិភព​កីឡា​កាស កាលពី​ឆ្នាំ ២០០៦ នៅ WWE នាង​ជា​នារី​ម៉ូ​ដែល​។ នាង​ក៏​ធ្លាប់​បាន​កាន់​ខ្សែក្រវ៉ាត់ WWE Divas Championship ផងដែរ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle1_zps6e313612.jpg
៦. Eve Torres មុនដំបូង​នាង​ជា​តារា​ម៉ូ​ដែល នឹង​ចូលរួម​ជា បេក្ខភាព​នៅ WWE កាលពី​ឆ្នាំ ២០០៧ នាង​បាន​ចូលរួម​ការប្រកួត និង​ជ្រើ​រើស ក្លាយ​ជា​បេក្ខភាព WWE Divas Championship ហើយក៏​បាន​ក្លាយ​ជា​ម្ចាស់​ជ័យលាភី​នៃ​កម្ម​វិធិ​នេះដែរ​។
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle5_zps25dd9b1e.jpg
៧. Brie Bella មាន​ឈ្មោះ​ពិត​ថា Brianna Monique Garcia Colace ហើយក៏​ជា​អ្នក​កីឡាកាស​កូនភ្លោះ ។​ខណៈ​ដែល​បងប្អូន​ស្រី ចូលរួម នៅ WWE នៅ​ឆ្នាំ ២០០៧ ក្រោយមក​នាង ក៏បាន ចូលរួម​នៅ SmackDown ហើយ​បង្ហាញ​ខ្លួនៅ​ឆ្នាំ ២០០៨ ។​បន្ទាប់​ពី​ព្យាយាម​អស់​រយៈពេល ៣ ឆ្នាំ នាង Brie ក៏​ឈ្នះ​ពានរង្វាន់ WWE Divas Championship ដោយ​បំបាក់ Eve Torres នៅ​ខែ មេសា ឆ្នាំ ២០១១ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle3_zps8ce632be.jpg
៨. Rosa Mendes ជា​អ្នក​កីឡាកាស​មកពី កាណាដា មាន​ឈ្មោះ​ពិត​ថា Milena Leticia Roucka ខណៈ​ចូលរួម​សង្វៀន WWE នាង​ក៏​ជ្រើសរើស​ឈ្មោះ Rosa Mendes និង​ចូលរួម ការប្រកួត​កម្មវិធី WWE Diva Search នៅ​ឆ្នាំ ២០០៦ តែ​ពេល​នោះ នាង​មិន​បាន​ឈ្នះ​ពាន់រង្វាន់​នោះទេ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle8_zps63078841.jpg
៩. Nikki Bella មាន​ឈ្មោះ​ពិត​ថា Stephanie Nicole Garcia Colace ក៏​ស្ថិត​នៅក្នុង​ចំណោម កីឡាកាស​កូនភ្លោះ Bella ដោយ​ចូលរួម​នៅ WWE កាលពី​ឆ្នាំ ២០០៧ ។ ក្រៅពី​នេះ​នាង​បាន​ចូលរួម ក្នុង​ស្ថាប័ន Raw, SmackDown និង ECW ។ បន្ទាប់​ពី​រយៈពេល មួយឆ្នាំ នាង​បាន​ឈ្នះ​ពាន់រង្វាន់ WWE Divas Championship និង​ធ្វើ​ការប្រកួត​ផ្សេងៗ​ទៀត​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle9_zpsd0380b4d.jpg
១០. Natalya ជា​អ្នក​កីឡាកាស កាណាដា ដោយ​ធ្លាប់​ពាន់រង្វាន់ WWF និង​ចូលរួម WWE នៅ​ឆ្នាំ ២០០៧ និង​ជា​ម្ចាស់​ពាន់រង្វាន់ WWE Divas Championship ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore160/Wrestle7_zpsa4390dd8.jpg

មតិយោបល់