សម្រាប់រាត្រីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៣ នេះ ក្នុងក្របខណ្ឌ Premier League និងមាន ៣ គូសុទ្ធសឹងជាគូខ្លាំង ដែលក្នុងនោះមាន ក្លិបហង្សក្រហម ត្រូវជួបជាមួយនឹង ក្លិបបិសាចក្រហម ក្លិប កាំភ្លើងធំ ត្រូវជួបជាមួយនឹង ក្លិប មាន់ខ្នាយមាស និងក្លិប West Brom ត្រូវជួបជាមួយនឹង Swansea ។
ក្នុង ៣ ប្រកួតនេះដែរ ២គូ ដែលធ្វើការប្រកួតក្នុងម៉ោង តែមួយនោះ មានក្លិប ក្លិបហង្សក្រហម ត្រូវជួបជាមួយនឹង ក្លិបបិសាចក្រហម និង West Brom ជាមួយ Swansea ដែលធ្វើឡើងនៅម៉ោង ១៣ និង ៣០ នាទី ដែលត្រូវនឹងម៉ោងនៅកម្ពុជាម៉ោង ៨ និង ៣០ នាទីយប់។ដោយឡែកក្លិប កាំភ្លើងធំ ជួបនិង មាន់ខ្នាយមាស ធ្វើឡើងឡើងនៅម៉ោង ១៦ និង ០០ នាទី ត្រូវម៉ោងនៅកម្ពុជាម៉ោង ១១ និង oo នាទីយប់។
ក្លិបបិសាចក្រហម មុននឹងជួបជាមួយនឹងហង្សក្រហមនេះដែរ ប៉ះជាមួយនឹងតោខៀវ ត្រឹមលទ្ធផល 0-0 ដែលធ្វើឲ្យ Jose Morinho បាក់អំនួតបន្ថិច។ ចំណែកហង្សក្រហមវិញ កាលពីថ្ងៃទី ២៧ បានបំបាក់ក្លិប Notts Co ក្នុងលទ្ធផល 4-2 ក្នុងក្របខណ្ឌ Capital One Cup ។
តើរាត្រីនេះ បិសាចក្រហម អាចសម្លាប់ហង្សក្រហមបានទេ ? ឬក៏ត្រូវហង្សច្រាសជើងវិញ ?
មតិយោបល់