អ្នកម្តាយវ័យក្មេងជនជាតិចិនម្នាក់ ត្រូវបានប៉ូលិស ផ្លុំកញ្ជែរ ឲ្យឈប់ បន្ទាប់ពី បើករបរកង់អគ្គិសនីបណ្តើរ បំប៉ៅដោះកូនបណ្តើរ នៅលើដងវិថីនោះ។
អ្នកដែលបានឃើញហេតុការណ៍ នេះ បានឲ្យដឹងថា ពួកគេបានឃើញសកម្មភាពស្ត្រីជាម្តាយដែលបំប៉ៅកូន ក្នុងអំឡុងពេលធ្វើដំណើរ ដោយដៃម្ខាងកាន់ចង្កូតកង់អគ្កិសនី និងដៃម្ខាងទៀត បំប៉ៅដោះកូន ដែលមានវ័យ ១៨ ខែ ។ដែលហេតុការណ៍នេះបានកើតឡើង នៅតាមដងវិថីនៃទីក្រុង Yuzhou ខេត្ត ហេណាន ប្រទេសចិន។
អ្នកបើកបររថយន្តម្នាក់បានឲ្យដឹងផងដែរ ថា គេបានឃើញ ស្ត្រីរូបនោះ លោតអាវយឺត បង្ហាញសុដន់ ដើម្បីបំប៉ៅដោះកូន ខណៈដែល កូនយំ នៅពេលដែលនាងជិះកង់អគ្កីសនីនៅតាមផ្លូវ។
ទោះបីជានាងចង់ឲ្យកូននាងឈប់យំ ដោយសកម្មភាព បំប៉ៅដោះកូន លើដងវិថី ដែលមិនសមទំនងនេះ បានធ្វើឲ្យប៉ូលិស ផ្លុំកញ្ជែរពិន័យ ។
ករណីដែលម្តាយវ័យក្មេងរូបនេះ ធ្វើដូច្នេះវាអាចប៉ះពាល់ដល់ជីវិតខ្លួនឯង និងកូន របស់នាង ក៏ដូចជា បង្ករផលប៉ះពាល់ ដល់មនុស្សផ្សេងទៀត នៅលើចិញ្ចើមផ្លូវ។ ប៉ូលិស បានបន្ថែមទៀតថា ប្រសិនបើនាងនៅតែធ្វើបែបនេះ កង់របស់នាងនឹងត្រូវប៉ូលិស រឹមអូស៕
ព័ត៌មានជាតិ
មតិយោបល់