ទីក្រុងម៉ានីល ( 01/09/13 ) : ប្រទេសហ្វីលីពីនបានប្រកាសរបាយការណ៍មួយដែលបញ្ជាក់ពីអត្រាកើនឡើងនៃអ្នកឆ្លងមេរោគអេដស៍ខ្ពស់បំផុតនៅក្នុងខែកក្កដានេះគិតចាប់តាំងពីករណីដែលខ្លួនរកឃើញអ្នកមានជម្ងឺអេដស៍តំបូងគេបង្អស់នៅឆ្នាំ1984 ។
តួលេខដែលបានបង្ហាញចុងក្រោយសម្រាប់ខែកក្កដានេះបានឲ្យដឹងថាមានការកើនឡើងប្រមាណ 62 ភាគរយខ្ពស់ជាងបើប្រៀបធៀបទៅនឹងកំឡុងពេលដដែលកាលពីឆ្នាំទៅ។ភាគច្រើននៃអ្នកឆ្លងមេរោគនេះជាបុរសដែលមានវ័យចន្លោះពី20ទៅ29ឆ្នាំមានជាង57ភាគរយ។ករណីចុងក្រោយដែលមានអ្នកឆ្លងមេរោគអេដស៍ប្រមាណ 2772 នាក់នៅចាប់តាំងពីខែមករាដើមឆ្នាំ 2013 មកទល់នឹងខែកក្កដាហើយប្រមាណសរុបជាង 14,474 នាក់ចាប់ពីឆ្នាំ 1984 មក។ហើយមកទល់នឹងពេលនេះមានអ្នកស្លាប់ចំនួន 814 នាក់ពីឆ្នាំ 1984 ដែលខ្លួនបានរកឃើញករណីឆ្លងលើកតំបូង៕
ព័ត៌មានជាតិ
មតិយោបល់