ព័ត៌មានជាតិ

អស់ 50,000 ផោន ដោយសារ​រត់ពន្ធ​ត្រី​នៅក្នុង​ខោ​

​បុរស​ម្នាក់​ត្រូវបាន​គេ​ចាប់ខ្លួន​នៅពេល​ដែល​កំពុង​ព្យាយាម​រត់ពន្ធ​ត្រី​ចូលទៅ​ក្នុង​ប្រទេស​នូវែល​ហ្សេ​ឡង់ តាមរយៈ​ខោ​របស់គាត់​។ មន្ត្រី​អាកាសយានដ្ឋាន​បាន​រកឃើញ​ត្រី​នៅ​ក្នុង​ហោប៉ៅ​របស់គាត់ បន្ទាប់ពី​មាន​សញ្ញា​សង្ស័យ​នៅពេល​ដែល​ឃើញ​ខោ​របស់គាត់​មាន​សភាព​សើម​។ គាត់​បាន​និយាយថា​ដំបូង​គាត់​បាន​យំ​នៅលើ​យន្តហោះ​ទើប​ខោ​របស់​គាត់​មាន​ភាព​សើម​បែបនេះ​ព្រោះ​គាត់​ស្រេកទឹក​ខ្លាំង​ណាស់​ទើប​យំ​។​
2013-09-02_163048
​ក្រសួង​ឧស្សាហកម្ម MPI លោក Craig Hughes បាន​និយាយថា នេះ​ដូច​ជា​ការប៉ុនប៉ង​ដោយ​ចេតនា​ដើម្បី​រត់ពន្ធ​ត្រី​ចូល​ទៅ​ប្រទេស​នេះ ហើយ​ជា​អ្វី​ដែល​ពួក​យើង​ចាប់កំហុស​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ត្រី​នេះ​អាច​យក​ទៅ​ចម្លង​ជំងឺ ឬ​ធ្វើ​អ្វី​ផ្សេងៗ​ដែល​មាន​សក្តានុពល​។​

​អ្នកដំណើរ​បាន​អះអាង​ថា​ត្រី​នេះ​ជា​កម្មសិទ្ធិ​របស់​មិត្តភក្តិ ប៉ុន្តែ​ឥឡូវនេះ​ប្រឈម​នឹង​ការពិន័យ ដល់​ទៅ 50,000 ផោន ( 77,000 ដុល្លារ ) សម្រាប់​ការរំលោភបំពាន​លើ​ច្បាប់ Biosecurity ថ្មី​របស់​ប្រទេស​នូវែល​ហ្សេ​ឡង់​៕

មតិយោបល់