ព័ត៌មានជាតិ

អ្នក​ស្រាវជ្រាវ​នៃ​ប្រទេស​អូទ្រីស​បាន​រកឃើញ​ថ្នាំ​ដែល​អាច​កែរោគ​វិកល​ចរិក​បាន​នាពេល​អនាគត​

​នៅ​ពេល​ថ្មីៗ​នេះ​មាន​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​អូទ្រីស​មួយក្រុម​បាន​រកឃើញ​ថ្នាំ​ធម្មជាតិ​មួយ​ដែល​អាច​ជា​វត្ថុធាតុដើម​យ៉ាងសំខាន់​ក្នុង​ការព្យាបាល​ជម្ងឺ​វិកល​ចរិក​នាពេល​អនាគត​។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​មកពី​សាកលវិទ្យាល័យ Graz ដែល​បាន​ចូលរួម​ក្នុង​គម្រោង​ស្រាវជ្រាវ​មួយ​ជាមួយនឹង​ក្រុម​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Free នៃ​ទីក្រុង​ប៊ែក​ឡាំង​ហើយ​ចុងក្រោយ​ក្រុម​ការងារ​បាន​ធ្វើ​ការពិសោធ​លើ​សារធាតុ​មួយ​ដែល​បាន​ធ្វើឲ្យ​មាន​ការថយចុះ​នៃ​ការខូច​ខាត​របស់​កោសិកា​។​សារធាតុ​នេះ​អាច​ធ្វើឲ្យ​មាន​ភាពប្រសើរ​ឡើង​វិញនូ​វ​បញ្ហា​នៃ​ការបាត់បង់​ការចងចាំ​ដែល​ជា​កត្តា​ចំបង​នៃ​អាការៈរោគ​វិកល​ចរិក​។​
interphoto_1360023785
​ក្រុមអ្នកវិភាគ​បាន​ធ្វើការ​តេស្ត​សាកល្បង​ទៅ​នឹង​កោសិកា​នៃ​ផ្លែឈើ​ចាស់ៗ​ដែល​ត្រូវបាន​គេ​ធ្វើឲ្យ​ខ្ទាំ​ដោយ​លទ្ធផល​បានទទួ​ល​កោសិកា​របស់​ផ្លែឈើ​នោះ​ដែល​ធ្លាប់តែ​ដំណើរការ​យឺត​ក្នុង​ការរីកលូតលាស់​បែ​រ​ជា​មាន​សកម្មភាព​លូតលាស់​ដូចនឹង​ផ្លែឈើ​ខ្ចី​ដែល​ត្រូវបាន​គេ​ធ្វើឲ្យ​ខ្ទាំ​ក្នុង​រយៈពេល​ដូចគ្នា​។​ជា​ជំហាន​ជោគជ័យ​មួយ​ដែល​នឹង​ធ្វើឲ្យ​អ្នកវិទ្យាសាស្ត្រ​នៅក្នុង​ដំណើរ​បន្ទាប់ដែ​ល​នឹង​ត្រូវ​ធ្វើ​ជាមួយ​សត្វ​កណ្តុរ​ដែល​អ្នកវិទ្យាសាស្ត្រ​តែងតែ​និយាយថា​វា​មានដំណើរ​ការចងចាំ​ដូច​ទៅ​នឹង​មនុស្ស​នោះ​៕​

មតិយោបល់