ថ្មចម្លែកមួយត្រូវបានគេរកឃើញនៅលើផ្លូវមួយក្នុងទីក្រុង Navojoa រដ្ឋ Sonora ប្រទេស ម៉ិកស៊ិក។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងរ៉ាវដ៏ចម្លែកនេះកើតឡើងនៅដើមខែ កក្កដា ឆ្នាំ ២០១៣។ ប្រជាជនរស់នៅក្នុងរដ្ឋ Sonora បានរកឃើញបំណែកថ្មដែលមានពន្លឺចម្លែកដ៏ពិសេសនិងមានសម្ថភាពបញ្ចេញក្លិនចម្លែកថែមទៀត។ ទាំងនេះបានធ្វើឲ្យប្រជាជននៅក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាក្លិនរបស់ដុំថ្មនោះ អាចមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ អ្វីដែលចំឡែកទៀតនោះគឺកំហាប់ឧស្ម័នរបស់វាដែលបានបញ្ចេញមានភាពកើនឡើងដូចជាឧស្ម័នក្លរីន ( chlorine )។ ឧស្ម័ននេះត្រូវបានគេដឹងថាមានសម្ថភាពផ្លាស់ប្តូរពណ៌វត្ថុមួយចំនួនដូចជា ក្រដាស ឬ កាតុង ជាដើម។
បច្ចុប្បន្នដុំថ្មចំឡែកនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពិសោធន៍មួយឈ្មោះថា Copper metal del Mayo ស្ថិតនៅទីក្រុងនៃ Alamos ដើម្បីពិសាធន៍សាកល្បង។
ចំណែកឯមេក្រុមអ្នកពន្លត់អគ្គីភ័យដែលរស់នៅក្នុងរដ្ឋ Sonora បានប្រាប់ថា ប្រហែលជាថ្មមួយដុំនេះបានធ្លាក់ចេញពីឡានដឹកទំនិញដែលបើកលើផ្លូវនេះ។ ប៉ុន្តែគាត់មិនប្រាកដថាមានឧស្ម័នដែលមានជាតិវិទ្យុសកម្មនៅក្នុងថ្មនេះនោះទេ។ ដូច្នេះគាត់ខ្លាចថាថ្មដ៏ចម្លែកនេះអាចប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ក្នុងតំបន់របស់គាត់ ៕
មតិយោបល់