ព័ត៌មានជាតិ

អតីត​មេ​ប៉ូលិស​ឥណ្ឌូនេស៊ី ជា​ប់​គុក ១០​ឆ្នាំ ព្រោះ​ប្រព្រឹត្ត​អំពើពុករលួយ​

កាលពី​ថ្ងៃ​អង្គារ តុលាការ​ឥណ្ឌូនេស៊ី បាន​កាត់ទោស​អតីត​ប្រធាន​ប៉ូលិស​ចរាចរណ៍ លោក Djoko Susilo ឲ្យ​ជាប់គុក​ចំនួន​១០​ឆ្នាំ បន្ទាប់ពី​គាត់​ត្រូវបាន​រកឃើញ​ថា មាន​ទោសកំហុស​ក្នុង​ការប្រព្រឹត្តិ​អំពើពុករលួយ​ដោយ​ទទួល​ប្រាក់​សំណូក​ចំនួន​១៨​លាន​ដុល្លារ​មេរិក និង​ការ​លាងលុយកខ្វក់​។​

​យោ​តាម​ប្រភពព័ត៌មាន Jakata Post បានឲ្យដឹង លោក Djoko Susilo មិន​ត្រឹមតែ​កាត់ទោស​ឲ្យ​ជាប់គុក ១០​ឆ្នាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ត្រូវ​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ៤៥.០០០​ដុល្លារ​អាមេរិក ចំពោះ​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​នេះ​។​

​នៅក្នុង​សេចក្ដីប្រកាស​បាន​បញ្ជាក់​ថា លោក Djoko Susilo មាន​ប្រាក់ខែ​ក្នុង​តំណែង​ជា​ប្រធាន​ប៉ូលិស​ចរាចរណ៍​នេះ ត្រឹមតែ ១.០០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ ប៉ុន្តែ​ក្រុម​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ប្រទេស​នេះ បាន​រកឃើញ និង​រឹបអូស​យក​ទ្រព្យសម្បតិ្ត​របស់​គាត់​ដែល​រួមមាន​ផ្ទះ​ច្រើន​ខ្នង រថយន្ត​ជាច្រើន​គ្រឿង​និង ស្ថានីយ៍​ចាក់​ប្រេង​ជា​ច្រើន​កន្លែង​ទៀត ដែល​គិត​សរុប​ជា​ទឹកប្រាក់​គឺមាន​ចំនួន​១៨​លាន​ដុល្លារ​៕

UPTION-POLICE

មតិយោបល់