ព័ត៌មានសិល្បៈ និងកម្សាន្ត

វីស៊ីឌី​វ៉ុល ២៤ របស់​ផលិតកម្ម U2 ដែល​ប្រិយមិត្ត​កំពុង​ទន្ទឹង​រង​ចាំបាន​ចេញ​លក់​​លើ​ទីផ្សារ​ហើយ​

កាលពី​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៣ នេះដែរ នៅលើ Wall Post របស់លោក សាយ កែវ​សុខ អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម U2 និង Wall Post កវីនិពន្ធ នាគរាជ បាន​បង្ហោះ​ឲ្យដឹងថា “​វីស៊ីឌី​វ៉ុល ២៤ របស់​ផលិតកម្ម U2 បាន​ចេញ​លក់​ហើយ​” ។​

​សម្រាប់​ប្រិយមិត្ត​ជិត​ឆ្ងាយ​របស់ ផលិតកម្ម U2 ដែល​ទន្ទឹង​រងចាំ​អស់​រយៈពេល​យ៉ាង​យូរ​ក្រែល ថា វ៉ុល​វីស៊ីឌី ២៤ របស់​ផលិតកម្ម U2 អស្ចារ្យ​ប៉ុណ្ណា​នោះ អាច​រក​បាន​តាម​ហាង លក់​ស៊ី​ឌី ដែល​ជិត​ផ្ទះ​លោក ។ វ៉ុល​វី​ស៊ី ២៤ នេះដែរ ខាង​ផលិតកម្ម U2 បាន​ប្រាប់​ដល់​គេហទំព័រ ដំណឹង​ថា “​វីស៊ីឌី វ៉ុល ២៤ របស់​ផលិតកម្ម ខ្លួន​បាន​ចេញ​លក់​នៅលើ​ទីផ្សារ​លើក​នេះ វា​ពិតជា​អស្ចារ្យ​ណាស់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា 3D ដែល ដឹកនាំ និង​កាត់ត ដោយ លោក សាយ កែវ​សុខ ។ ក្នុង​លក្ខណ​នេះ​គឺ​ដើម្បី​ឆា​បយក​អារម្មណ៍​ប្រិយមិត្ត​គោលដៅ​របស់​ខ្លួន​ជាមួយ​នឹង​ចំណី​ចក្ខុ​ថ្មី តាមបែប 3D និង​សកម្មភាព​ថត​ប្លែកៗ ជាមួយនឹង​ទេសភាព​ដ៏​អស្ចារ្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ” ។ ទោះជា​យ៉ាងនេះក្តី យើង​សង្ឈឹម​យ៉ាង​មុខមាំ​ថា និង​ទទួល​បា​ការគាំទ្រ និង​អាច​ច្បាម​ប្រជាប្រិយភាព ពី ប្រិយមិត្ត​ជិត​ឆ្ងាយ​របស់ខ្លួន តាមរយៈ តារាចម្រៀង​ប៉ុន្មាន​ដួង ដែល​តែងតែ​ជាន់​ផ្អៀង ឆាក​ទូរទស្សន៍​នានា កន្លងមក​។​

​បញ្ជាក់​ផង​ដែរ​ថា មុននេះ បន្ថិ​ច ខាង​ផលិតកម្ម U2 ក៏បាន បង្ហើប​ឲ្យដឹង​ដែរថា ស៊ី​ឌី វ៉ុល ២៥ ដែល​ជា​វ៉ុល​ថ្មី​របស់​ខ្លួន និង​ជា​អាលប៊ុម “​ផ្កា​ស្រពោន​” ក៏​និង​វាយលុក​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore192/U21_zps5a818327.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore192/U22_zpsd3b8b9cf.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore192/U23_zps646f6b16.jpg
ទស្សនាវីដេអូជន្ល​ដូចខាង​ក្រោមនេះ ៖

មតិយោបល់