បរទេស៖ កីឡាករ Pjanic អតីតលេងឲ្យក្លឹប Juvenuts ទីបំផុតគឺអាចធ្វើការចាកចេញទៅចូលរួមជាមួយនឹងក្លឹបតួកគីជាផ្លុវការហើយក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Barcelona ទាំងដែលសុខចិត្តកាត់បន្ថយប្រាក់កម្រៃផង។
កីឡាកររូបនេះបានធ្វើការរិះគន់គ្រូបង្វឹកក្លឹប Barcelona លោក Ronald Koeman គឺមិនបានផ្តល់ការគោរពទាល់តែសោះចំពោះរូបគាត់ផ្ទាល់ទើបនាំឲ្យមានការសម្រេចចិត្តចាកចេញបែបនេះ។
ជាការឆ្លើយតបទៅនឹងពាក្យរិះគន់ដោយកីឡាករ Pjanic ដែលបានធ្វើឡើងកាលពីថ្ងៃមុននោះលោក Koeman នៅថ្ងៃនេះបានធ្វើការឆ្លើយតបថាវាជាការលំបាកដើម្បីស្វែងយល់ឲ្យបានកីឡាករគ្រប់គ្នាប៉ុន្តែតាមអ្វីដែលគាត់យល់ឃើញគឺថានៅទីនេះ Barcelona មានកីឡាករដែលលេងបានល្អជាង Pjanic ជាច្រើននាក់៕
មតិយោបល់