តម្លៃផ្ទះនៅក្នុងទីក្រុងនៃប្រទេសអូស្ត្រាលីបានកើនឡើង ៥ភាគរយ ក្នុងនៅរយៈពេល ១២ខែចុងក្រោយបើគិតត្រឹមខែសីហា កន្លងទៅនេះ។ បើបើយោងតាមការចេញផ្សាយកាលពីថ្ងៃចន្ទកន្លងទៅ ដោយក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក RP Data។
RP Data បានបញ្ជាក់ប្រាប់ថា តម្លៃផ្ទះក្នុងទីក្រុងចំនួន ៨របស់អូស្ត្រាលី បានកើនឡើងជាង ៥,៣ភាគរយកាលពីខែសីហាកន្លងទៅនេះ។
យោងតាមរបាការណ៍បានបញ្ជាក់ថា តម្លៃផ្ទះនៅក្នុងឆ្នាំនេះ បានកើនឡើងរហូតដល់ទៅ ៩,៤ភាគរយ ស្មើនឹង ៤៣៩.៤០០ដុល្លារអាមេរិក ខណៈពេលដែលនៅក្នុងទីក្រុងស៊ីដនីកើនឡើង ៧ភាគរយ ស្មើនឹង ៥៣៧.៤០០ដុល្លារអាមេរិក។
គិតនៅត្រឹមពេលនេះ តម្លៃផ្ទះនៅក្នុងទីក្រុងចំនួន ៨នៃប្រទេសអូស្ត្រាលី មានតម្លៃប្រហែលជា៤៤៨.៥៩៥ដុល្លារអាមេរិក។
យោងតាមអ្នកជំនាញខាងអចលនទ្រព្យបានឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសអូស្ត្រាលីនៅតែជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ ដោយកាលពីឆ្នាំ ២០១២ ចំនួនទឹកប្រាក់នៃការវិនិយោគលើវិស័យអចលនទ្រព្យបានកើនឡើង ២០ភាគរយ៕
មតិយោបល់