តាមប្រភពព័ត៌មាន បរទេសនានា ដែលចុះផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា ថ្មីៗនេះរដ្ឋបាលនៃស្ថានីយ៍រថភ្លើងបានចុះផ្សាយរូបថតមួយចំនួនដែលគេឲ្យរហ័សនាមថា ជាចោរដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេសនៅក្នុងសត្សវត្សទី ២០ ។ គោលដៅក្នុងការលួចរបស់ចោរគឺស្រាវីស្គី និងស្បែកជើងរបស់ស្ត្រី នៅពេលដែលអ្នកដំណើរធ្វើការធ្វេសប្រហែសចោរទាំងនោះនឹងធ្វើសកម្មភាពភ្លាមៗ។ រូបភាពទាំងនេះគឺជាឯកសាររបស់នាយកដ្ឋានដឹកជញ្ចូននៃប៉ូលិសចក្រភពអង់គ្លេស ដើម្បីតាមចាប់ខ្លួនចោរនៅចុងសតវត្សទី ១៩ និងដើមសតវត្សទី ២០ ដែលសកម្មភាពភាគច្រើនកំពុងរង់ចាំលួចរបស់របរអ្នកដំណើរ។
កាលពីមុនប៉ូលិសនៅក្នុងចក្រភពអង់គ្លេសគ្មានភាពងាយស្រួលក្នុងការតាមចាប់ឧក្រិដ្ឋជនទេ ព្រោះបច្ចេកវិទ្យា និងម៉ាស៊ីនថតរូបមិនទាន់មានការអភិវឌ្ឍ ជាពិសេសនៅក្នុងចំណោមមនុស្សច្រើននៅតាមស្ថានីយ៍រដ្ឋភ្លើងពិបាកធ្វើការកំណត់អត្តសញ្ញាណណាស់។ ប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យក្នុងការថតរូបគឺមានការអភិវឌ្ឍន៍ខ្លាំងណាស់ ហើយការចាប់យកសកម្មភាពដើម្បីកំណត់យកអត្តសញ្ញាណរបស់ចោរបានក្លាយទៅជារឿងសាមញ្ញទៅវិញ។
សូមទស្សនារូបភាពរបស់ចោរដែលល្បីៗនៅចក្រភពអង់គ្លេសដូចខាងក្រោម៖
https://i1272.photobucket.com/albums/y389/domneng/Ailya/Thief1_zps32a52162.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Thief4_zps0cf00989.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Thief3_zps61d45457.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Thief2_zps344eaf6f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Thief6_zps3a7feb89.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Thief1_zpscc86eeef.jpg
មតិយោបល់