ព័ត៌មានជាតិ

បុរស​ជំនួញ​ជនជាតិ​នី​ហ្សរី​យ៉ាម្នា​ក់​ត្រូវបាន​ប្រពន្ធ ៥ នាក់​រំលោភ និង​សម្លាប់

​ថ្មីៗ​មក​នេះ​ប៉ូលិស​ប្រទេស នី​ហ្សេ​រី​យ៉ា បាន​និយាយថា អ្នកជំនួញ​ម្នាក់​ឈ្មោះ Uroko Onoja ត្រូវបាន ស្លាប់​បន្ទាប់ពី​ប្រពន្ធ​ទាំង ៥ នាក់​របស់​គាត់ រំលោភ ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​រូប​នេះ​ស្លាប់​ព្រោះតែ គាត់​យកចិត្តទុកដាក់ លើ​ប្រពន្ធ​ក្រោយ ទី ៦ ដែល​មាន​វ័យក្មេង និង​ស្រស់ស្អាត ហើយ​ក៏​បង្កើត​ចេញ​ជា​ភ្លើង​ប្រចណ្ឌ កើតឡើង​។​
Nigeria
​តាម​របាយការណ៍​បានឲ្យដឹងថា Uroko Onoja ត្រូវបាន ប្រព័ន្ធ​ទាំង ៥ នាក់​របស់​គាត់ បាន​ចាប់​ចូល​បន្ទប់ រួច​ធ្វើការ​រំលោភ និង ប្រើ​កាំបិទ និង​ព្រនង់ សម្លាប់​លើ​ប្តី​ខ្លួន​។ ក្រោយ​ពី​ដឹង​ថា​ប្តី​ខ្លួន​ស្លាប់ ស្ត្រី​ទាំង ៥ នាក់​នោះ​បាន​រត់គេចខ្លួន ចូល​ក្នុង​ព្រៃ​បាត់ ។​

ប្រពន្ធ​ទី ៦ របស់ Uroko Onoja ត្រូវបាន​គេ​កោះហៅ​មក​សាក់សួរ​ចម្លើយ បន្ទាប់​ពី​ប្រព័ន្ធ​ប្រាំ​នាក់​ផ្សេងទៀត​បាន រត់គេចខ្លួន​បាត់ បន្ទាប់​សម្លាប់​ប្តី​។ ម្យ៉ាងវិញទៀត​រឿ​នេះ​ខាង​ចាហ្វាយក្រុង នៅក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​ប្រកាស​ឲ្យ​ប៉ូលិស តាម​ចាប់​ប្រពន្ធ​ដ៏​ឃោ​ឃៅ នោះ ញោត​បញ្ចូលគុក​៕​

មតិយោបល់