Doggles គឺជាវ៉ែនមួយប្រភេទ ធ្វើឡើងសម្រា់សត្វឆ្កែ ។ គ្មាននរណាម្នាក់គិតថា សត្វឆ្កែជាទីស្រលាញ់របស់ពួកគេត្រូវការវ៉ែនតាសម្រាប់ការពារពន្លឺព្រះអាទិត្យនោះទេ។ តែទោះជាយ៉ាងនេះក្តី អ្នកបច្ចេកវិទ្យាបានរិះរក របកគំហើញថ្មី សំខាន់ជាបន្តបន្ទាប់ ជូនដល់សត្វឆ្កែជាទីស្រលាញ់របស់ពួកគេ ដោយបង្កើតបានវ៉ែនតាមួយប្រភេទ មានឈ្មោះថា Doggles ជាវ៉ែនតាការពារពន្លឺថ្ងៃ កម្ទេចធូលី និងពន្លឺកាំរស្មី ដែលធ្វើឲ្យឆ្កែ ជាទីស្រលាញ់មិនមានបញ្ហាជំងឺភ្នែក។ ម្យ៉ាងវិញទៀត វានឹងធ្វើឲ្យឆ្កែរបស់អ្នកដើរទាន់សម័យ និងជាទីប្រទាក់ភ្នែករបស់មនុស្សទូទៅដែលបានឃើញវា។
គំនិតបង្កើតវ៉ែនតានេះដែរ វាចេញពីសត្វឆ្កែ ដែលគេធ្វើការហ្វឹកហាត់នៅក្នុងជម្រុំទ័ព ជាពិសេសធ្វើជូនដល់សត្វឆ្កែ ដែលធ្វើសង្គ្រាមនៅលើវាលខ្សាច់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយទទួលការហ្វឹកហា់យ៉ាងហ្មត់ចត់ ពីជម្រុំទ័ពសហរដ្ឋអាមេរិក។
ជាមួយនឹង វ៉េនតា Doggles ជាផលិតបង្កើតឡើងដោយក្រុមហ៊ុន LLC បានដាក់លក់ចេញរាប់ពាន់គ្រឿងនៅលើទីផ្សារសហរដ្ឋអាមេរិក និងបណ្តាទីផ្សារពិភពលោក ក្នុងតម្លៃ 19.90 ដុល្លារ ៕
មតិយោបល់