ព័ត៌មានជាតិ

តើ Nokia មាន​វាស​នា​ដូច Motorola ដែរឬទេ​?

​គ្រប់​គ្នា​បានដឹងហើយថា ក្រុមហ៊ុន Google បាន​ទិញ​ក្រុមហ៊ុន Motorola Mobility កាលពី​ឆ្នាំ ២០១១ ក្នុងតម្លៃ ១២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​មកដល់ពេលនេះ Motorola Mobility នៅតែ​មាន​ស្ថានភាព​ដូច​មុន ពោល​គឺ​ដូច​កាល​ដែល​មិនទាន់ Google​។​

​នៅពេលដែល​គេ​និយាយ​ដល់​រឿងនេះ គេ​ក៏​ចាប់អារម្មណ៍​ដល់ Nokia ភ្លាម ព្រោះថា ថ្មីៗ​នេះ ក្រុមហ៊ុន Nokia បាន​លក់​ឧបករណ៍ និង​សេវាកម្ម​ស្មា​ត​ហ្វូន​របស់​ខ្លួន​ឲ្យទៅ​ក្រុមហ៊ុន Microsoft មានន័យ​ថា ស្មើនឹង Nokia លក់​ក្រុមហ៊ុន​ឲ្យទៅ Microsoft​។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺថា តើ Nokia អាច​មាន​វេសនា​ដូច Motorola ដែរឬទេ​? បើ Moto X ស្មា​ត​ហ្វូន​ថ្មី​ដំបូងរបស់ Google និង Motorola មិន​ទទួលបាន​ការចាប់អារម្មណ៍​ផង​នោះ​?

​ក្រុមអ្នកវិភាគ​ឯករាជ​បាន​លើកឡើង​ថា វេសនា Nokia មិន​អាច​ដូច Motorola នោះទេ ព្រោះថា បច្ចុប្បន្ន​ស្មា​ត​ហ្វូន Lumia និង Asha កំពុង​តែ​បង្កើត​ប្រជាប្រិយភាព​ឲ្យ Nokia បើទោះបីជា Nokia លក់​ឧបរណ៍​ទៅឲ្យ Microsoft ក្ដី ប៉ុន្តែ Microsoft មិន​បាន​បោះបង់​វា​ចោល​នោះទេ​គឺ​មានតែ​ពង្រីក​ទីផ្សារ និង​ការផ្សព្វផ្សាយ​បន្ថែម ព្រោះថា Lumia ជា​អ្នក​ធ្វើឲ្យ Windows Phone របស់ Microsoft មាន​ទីផ្សារ​។​

​ក្រុមហ៊ុន Nokia នឹង Microsoft បាន​សហការគ្នា​យ៉ាង​ល្អ​ក្នុង​ការប្រតិបត្តិ​លើ​ស្មា​ត​ហ្វូន Lumia ប្រើ Windows Phone ដូច្នេះ​នៅពេល​ដែល Microsoft ទិញ​យក​ឧបករណ៍​មួយ​នេះ ការប្រតិបត្តិ​នឹង​កាន់តែ​ប្រសើរ​ជាង​មុន​ទៅទៀត ព្រោះថា អ្នកប្រតិបត្តិ​មានតែ​ម្នាក់ ហើយ​ការសម្រេចចិត្ត​ក៏​មាន​តែ​ម្នាក់​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការទិញ​លក់​ឧបករណ៍ និង​សេវាកម្ម​នេះ ក៏​ជះ​ឥទ្ធិពល​ដល់​ក្រុមហ៊ុន Nokia ផងដែរ ពោល​គឺ​ធ្វើឲ្យ Nokia បាត់​មុខ​នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូន ម្យ៉ាងទៀត Nokia បាន​បាត់បង់​មនុស្ស​សំខាន់​មួយ​រូប​គឺ​លោក Stephen Elop ដែល​ជា​នាយក​ប្រតិបត្តិ ក៏​ត្រូវ​វិល​ត្រឡប់​ទៅកាន់ Microsoft ដែល​ជា​ទីជម្រក​ចាស់​វិញ​ផងដែរ​៕

stephen-elop-nokia-and-steve-ballmer-microsoft

មតិយោបល់