ព័ត៌មានជាតិ

ពិន័យ ៤០០ យន់ ខណៈ​មើល​រឿង​សិច​ពេល​បើកបរ​

ចិន​៖ ប្រភព​ព័ត៌មាន​ចុង​ក្រោយ​មក​នេះ ប៉ូលិស​កំពុង​បំពេញភារៈកិច្ច និង​ស្រាវជ្រាវ លើ​ករណី​ដែល​មើល​រឿង សិច ឬ Porn ក្នុង​អំឡុង​ពេល​បើកប​រ ។​
ថ្មីៗ​នេះ​ប៉ូលិស​យាមកាម​កុងត្រូល​បាន​បញ្ឈប់​ឡាន​ដឹក​ទំនិញ​មួយគ្រឿង ដោយ​ឃើញ អ្នកបើកបរ​មិន​ពាក់​ខ្សែក្រវ៉ាត់ ។ ជាមួយនឹង​គ្នា​នេះដែរ ប៉ូលិស បាន​រកឃើញ​ទូរស័ព្ទ និង​ឧបករណ៍​សម្រាប់​ចាក់​រឿង​សិច មើល ក្នុង​អំឡុង​ពេល​បើករ​ថយ​ន្ត​ផងដែរ​។​
2013-09-08_082000
​ប៉ូលិស​បាន​សួរ​បន្តទៀតថា ហេតុ​អ្វី​បើកបរ​ចាំបាច់​មើល​រឿង​សិច​? អ្នកបើកបរ ហាក់ដូចជា​ឆ្លើយ​មិន​ចេញ ដោយ​ត្រឹម​តែ​ថា វា​ធ្វើឲ្យ​រំភើប តែ​ពេល​នោះ គាត់​បាន​ទាញ់​ទូរស័ព្ទ របស់គាត់ ដោយ​លុប​រឿង​ទាំងនោះ​ចោល ។​
​បុរស​អ្នកបើកបរ​រថយន្ត​នោះ ត្រូវបាន​ប៉ូលិស ប្រាប់ឲ្យដឹង​ថា គាត់​ឈ្មោះ Ngo កើត​នៅ​ឆ្នាំ ១៩៨៥ ។​នៅ​កន្លែងកើតហេតុ ប៉ូលិស បាន​ធ្វើ​ការពិន័យ នូវ​ចំនួន​ទឹកប្រាក់ ៤០០ យន់​លើ​ករណី​មិន​ពាក់​ខ្សែក្រវ៉ាត់ និង​មើល​រឿង​សិច​ក្នុង​ពេល​បើកបរ​៕

មតិយោបល់