យោងតាមការឲ្យដឹងពីធនាគារ Halifax បានឲ្យដឹងថា តម្លៃផ្ទះនៅអង់គ្លេសបានបន្តកើនឡើង បន្ថែមទៀតកាលពីខែសីហាកន្លងទៅ។
ប្រធាន Halifax បាននិយាយនៅក្នុងរបាយការណ៍ការតម្លៃផ្ទះប្រចាំខែថា សន្ទទស្សន៍នៃតម្លៃផ្ទះក្នុងរយៈពេល ៣ខែចុងក្រោយដល់ខែសីហា បានកើនឡើង ២,១ភាគរយ ខ្ពស់ជាងកាលពី៣ខែមុន បើធៀបទៅនឹងឆ្នាំមុនកើនឡើង ៥,៤ភាគរយ ហើយតម្លៃផ្ទះដែលកើនឡើងនេះគឺចាប់តាំងពីឆ្នាំ ២០១០មកម្ល៉េះ។
“ការកែលម្អសេដ្ឋកិច្ច និងអត្រាការប្រាក់ទាបត្រូវបានគាំទ្រដោយគម្រោងផ្លូវការដូចជា ការផ្ដល់មូលនិធិសម្រាប់ឥណទាន និងជំនួយដើម្បីទិញ”។ នេះជាសម្ដីរបស់លោក Martin Ellis អ្នកជំនាញសេដ្ឋកិច្ចលំនៅដ្ឋានរបស់ Halifax បានថ្លែងឲ្យដឹង។
លោកបានព្យាករទុកថា តម្លៃផ្ទះនឹងកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ ប៉ុន្តែលោកក៏បានប្រមានអំពីការកើនឡើងនៃសេដ្ឋកិច្ចមួយចំនួន និងការរកប្រាក់ចំណូលនៅក្រោមអតិផរណា៕
មតិយោបល់