ព័ត៌មានជាតិ

Facebook ចាប់ផ្ដើម​បាត់បង់​អ្នកលេង​ជា​យុវវ័យ​បណ្ដើរៗ​

Facebook ត្រូវបាន​គេ​ស្គាល់​ថា​ជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស ដោយ​មាន​អ្នកប្រើប្រាស់​ច្រើនជាងគេ ជាពិសេស​គឺ​យុវវ័យ​។ ប៉ុន្តែ​ថ្មីៗ​នេះ របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​បាន​បញ្ជាក់ថា បណ្ដាញ​មួយ​នេះ​បាន​ចាប់ផ្ដើម​បាត់បង់​យុវវ័យ​បន្ដិច​ម្ដងៗ​។​

​យោង​តាម​ស្ទង់​មតិ និង​ស្រាវជ្រាវ​ទៅលើ​បណ្ដាញ Facebook បាន​រកឃើញថា មាន​យុវវ័យ ឬ​ក្មេង​ជំទង់​ប្រមាណ ១៧០.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ៣២ បាន​កាត់បន្ថយ​ការលេង Facebook ។​

​ក្រុមអ្នកវិភាគ​បាន​លើកឡើង​ថា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook ភាគច្រើន​ចូល​មើល​រាល់​ថ្ងៃ​គឺ​ចង់ដឹង​ពី Status ទាំងឡាយ​ដែល Friends បាន​ចែករំលែក ប៉ុន្តែ​យុវវ័យ​បាន​ប្រើ​វា​សម្រាប់​ធ្វើ​ការទំនាក់ទំនង ដូចជា Chat ជាដើម​។ មូលហេតុ​ដែល​នាំឲ្យ Facebook បាត់បង់​យុវវ័យ​នោះ​គឺ​ដោយសារ​តែ​ការប្រើប្រាស់ WhatsApp កើនឡើង ហើយ​មិនមែន​មាន​តែ WhatsApp នោះទេ គឺ​នៅ​មាន Viber, Line និង​កម្មវិធី​ផ្សេងទៀត​ជាច្រើន​ទៀត ដែល​ផ្ដល់​នូវ​ភាពងាយស្រួល​សម្រាប់​យុវវ័យ​ក្នុង​ការទំនាក់ទំនង​គ្នា​៕​
facebook10

មតិយោបល់