ព័ត៌មានជាតិ

មានការចុះត្រួតពិនិត្យ អាជីវកម្មមួយចំនួនដូចជា KTV បៀរហ្គាឌិន រង្គសាល ឌីស្កូតែក ដែលឱ្យផ្អាកជាបន្តោះអាសន្ត

ភ្នំពេញៈ យោងតាមផេកមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរទេសចរណ៍រាជធានី បានចុះត្រួតពិនិត្យលើអាជីវកម្មមួយចំនួនដូចជា KTV បៀរហ្គាឌិន រង្គសាល ឌីស្កូតែក ដែលឱ្យផ្អាកជាបន្តោះអាសន្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺវីរុសកូវីដ១៩។

ជាលទ្ធផល៖ ឃើញថា ម្ចាស់អាជីវកម្ម KTV បៀរហ្គាឌិន រង្គសាល ឌីស្កូតែក បានអនុវត្តតាមការណែរនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍បានល្អ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ១៩៕

មតិយោបល់