ព័ត៌មានជាតិ

វិធី​សា​ស្ត្រធ្វើឲ្យ​សិច​សមបំណង​

​ដោះ​ខោ​អាវ រួច​ចាប់ផ្ដើម​បើកឆាក​ប្រយុទ្ធ​វា​មិនមែន​ជា​សេចក្ដីសុខ​ផ្លូវភេទ​ដែល​មនុស្ស​ស្រី​ប្រុស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន​នោះ​ទេ​។ តើ​ធ្វើ​បែបណា ដើម្បី​ឲ្យមាន​សេចក្ដីសុខ​នៅពេល​រួមភេទ​?

happy_after_sex

​នេះ​វា​មិនមែន​ជា​សំណូរ​ទី​មួយ​នោះ​ទេ មាន​មនុស្ស​ជាច្រើន​នាក់​បាន​ចោទសួរ​នូវ​សំណូរ​ដូចគ្នានេះ សម្រាប់​ចម្លើយ​វិញ គ្មាន​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​អ្នកសិក្សា​ស្រាវជ្រាវ​បាន​បកស្រាយ និង​លើក​ហេតុផល​សមរម្យ​មួយចំនួន ដែល​អាច​ឲ្យ​បុរស​ស្រី​អាចបង្កើត​សេចក្ដីសុខ​ផ្លូវភេទ​បាន​ដោយ​ខ្លួនឯង​។​

​ខាងក្រោយ​នេះ គឺជា​សេចក្ដីពន្យល់ ក៏ដូចជា​ដំបូន្មាន​បន្តិច​បន្តូច​សម្រាប់​អ្នក​ដែល​ចង់​បាន​សេចក្ដីសុ​ខ​ផ្លូវភេទ​៖

​អ្នកវិទ្យាសាស្ត្រ​ផ្លូវភេទ​ធ្លាប់បាន​អះអាង​ថា “​សិច​ធ្វើឲ្យ​ជីវិត​មនុស្ស​ស្រស់បំព្រង និង​មាន​សេចក្តីសង្ឃឹម​”​។ ឆ្លង​តាម​ការសិក្សា​ស្រាវជ្រាវ​ដោយ​ការសាកសួរ​មនុស្ស​អស់​ជាច្រើន ទៅលើ​ក្រុម​មនុស្ស​ស្ទើរ​គ្រប់​វ័យ​កន្លងមក​បាន​រក​ឃើញថា មនុស្ស​ស្ទើរតែ​ទាំងអស់​គឺ​ត្រូវកា​រសិច ហើយ​បាន​បញ្ជាក់ថា​វា​គឺជា​ចំណុច​មួយ​យ៉ាង​សំខាន់​នៅក្នុង​ជីវិត​។​

​ចំណែក អ្នក​សង្គម​វិទូ​ជនជាតិ​អាមេរិក​ម្នាក់ ក៏​ធ្លាប់​ផ្តល់​អត្ថន័យ​នៃ​ជីវិត​សិច​ដែរ​ថា “​ធ្វើឲ្យ​មនុស្ស​ខិតខំ និង​សង្គម​លូតលាស់​ផងដែរ​”​។​

​សិច​ពុំ​ត្រូវការ​ភាព​គ្រោតគ្រាត និង​ភាព​រមាំងរ​មោក​ទេ គឺ​វា​ត្រូវការ​ភាព​ផ្អែម​ត្រជាក់ យល់ចិត្ត​ស្និទ្ធស្នាល​ខ្លាំង​។ មនុស្ស​ភាគច្រើន​បាន​បន្ទន់​ឥរិយាបថរ​បស់​ខ្លួន​យ៉ាង​ទន់ភ្លន់ នៅពេល​មាន​សិច​កើតឡើង ហើយ​ខ្លះ​គេ​ប្រែក្លាយ​ជា​សត្រូវ​ឲ្យមក​ជាមិ​ត្ត​យ៉ាង​ល្អ​ក្នុង​អំឡុង​ពេល​នេះ​។ មាន​មនុស្ស​តិច​ណាស់​ដែល​ប្រើ​ហិង្សា​ក្នុងពេលនោះ ដើម្បី​កំដរ​ភាពសប្បាយ​របស់​ខ្លួនឯង​។​

​បុរស​-​ស្ត្រី ត្រូវការ​ថ្នាក់ថ្នម​គ្នា​ក្នុង​ពេល​នោះ ទើប​អ្វីៗ​អាច​សម្រេច​ទៅ​បាន​នៃ​ជីវិត​សិច​របស់​ខ្លួន​ដូច្នេះ អ្នក​មិន​ត្រូវ​មើលរំលង​ចំណុច​មួយ​នេះឡើយ​។​
​ការ​ប​បាស​អង្អែល វា​ជា​ផ្នែក​មួយ​នៃ​ការ​ថ្នាក់ថ្នម និង​ជំរុញ​ឲ្យមាន​ភាព​ស្រៀវស្រើប​ខ្លាំងឡើង​។ ដូច​រឿងនិទាន​បុរាណ​ក្នុង​លោក​ធ្លាប់​សរសេរ​ទុក​ថា “​ដៃ​ជា​អាទិទេព​ស្នេហ៍​ក្នុងពេល​រួម​ដំណេក​”​។ អ្នក​ត្រូវ​ចងចាំ​ថា ខ្វះ​ការ​បរបាស​អង្អែល​នោះ គឺ​ខ្វះ​អ្វីៗ​ទាំងអស់​ក្នុង​ជីវិត​សិច​។​

​ការ ថើប​មិនមែន​ត្រឹមតែ​ជា​ការយក​ច្រមុះ​ប៉ះ​ថ្ពាល់ ឬ​បបូរមាត់ និង​បបូរមាត់​ប៉ះ​គ្នា​នោះ​ទេ ប៉ុ​នែ្ត​វា​នៅ​ជួយ​បន្ថែម​ភាព​រំជើបរំជួល​អារម្មណ៍​បាន​ទៀតផង​។ ការ​ថើប​ជា​ផ្នែក​មួយ​នៃ​ការដុត​អារម្មណ៍​យ៉ាង​ខ្លាំងក្លា​។ បុរស​-​ស្ត្រី​ខ្លះ​គ្រាន់តែ​ថើប​គ្នា​ក្នុង​ផ្លូវ​មនោសញ្ចេតនា​ពេល​នឹករឭក គ្នា​ធម្មតា ប៉ុន្តែ​អាច​ធ្វើឲ្យ​ពួកគេ​ឈានទៅរក​ការរួមភេ​ទ​ភេទ​បាន​។​

​ការ​ថើប​ជញ្ជក់មាត់ ដើមឡើយ​និយម​ចូល​ចិត្ត​តែ​នៅ​ប្រទេស​អ៊ឺរ៉ុប និង​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ ប៉ុ​នែ្តបច្ចុប្បន្ន​និយម​ស្ទើរតែ​ទូទាំង​ពិភពលោក​។ ក្រៅពីនេះ ការ​ថើប​ជញ្ជក់មាត់​តាម​រាងកាយ​ក៏បាន​ជំរុញ​ឲ្យមាន​ការ​ពុះកញ្ច្រោល ផ្លូវ​អារម្មណ៍ និង​ដុត​ដាល​តម្រេត​តណ្ហាដ​ល់កំ​ពូល​ដូច​គ្នា​។​

​ការរួម​សិច​ដែល​មាន​លក្ខណៈ​ដដែលៗ​ហើយ​សាមញ្ញ​ធម្មតា​ពេក អាច​ធ្វើឲ្យ​គូស្នេហ៍​ឆាប់​រសាបរលាប និង​អស់ន័យ​ចំពោះ​គ្នា​។ គូស្នេហ៍​ខ្លះ​ដែល​មិន​ទាន់​យល់ច្បាស់​ពី​អត្ថន័យ​នៃ​ការរួម​សិច​នោះ បាន​ធ្វើឲ្យ​ពួក​គេ​បំពេញ​ចំណង់​មួយបែប​នេះ​តែ​មួយ​រយៈពេល​ក៏​បោះបង់​វា​ទៅ វិញ ហើយ​ការ​ឆ្អែតឆ្អន់​របស់​ខ្លួន​ចុងក្រោយ​នាំឲ្យ​មាន​ការបាក់បែក​ក្នុង គ្រូ​សារ​។​

​ការ ផ្លាស់ប្តូរ​ក្បួន​ក្បាច់​ក្នុងពេល​រួម​សិច វា​ជា​យុទ្ធវិធី​មួយ អាច​រក្សា​ចំណង​ស្នេហ៍​ជាប់​គង់​បានយូរ​។ បុរស​-​ស្ត្រី​តែងតែ​ចេះ​នូវ​វិជ្ជា​គុន​នេះ ដើម្បី​ថែរក្សា​ស្ថិរភាព​គ្រួសារ​។ ទោះបី​វា​ជា​ផ្នែក​តូច​មួយ​ក្នុង​ជីវិត​គ្រួសារ ប៉ុ​នែ្ត​វា​មាន​សារៈសំខាន់ សម្រាប់​ការកំណត់​នៃ​ធម្មជាតិ​មួយ​នេះ​ឡើង​៕

​អត្ថបទបកប្រែបរទេស

មតិយោបល់