យុវជនម្នាក់ដែលមានអាយុ ២៦ ឆ្នាំបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយលោតពីលើអគារជាន់ទី ១៩ របស់ក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅក្នុងប្រទេសចិន។
តាមរបាយការណ៍ឲ្យដឹងថា រូបគាត់បានរស់នៅក្នុងអគារនេះ ហើយបានស្រឡាញ់គ្នា ជាមួយក្មេងស្រីម្នាក់ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយនៅជាន់ទី 19 នេះដែរ។
បើយោងទៅតាមការស៊ើបអង្កេតរបស់ប៉ូលិសជាបឋម យុវជនលោតពីបង្អួចជាន់ទី 19 ដែលជាទីតាំងរបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ ហើយក៏ជាកន្លែង ដែលមិត្តស្រីរបស់គាត់ធ្វើការផងដែរ។
បើតាមការស៊ើបសួរពីមិត្តភក្តិមួយចំនួនរបស់យុវជនដែលធ្វើអត្តឃាតនេះប្រាប់ឲ្យដឹងថា គាត់កំពុងមានបញ្ហាផ្លូវចិត្ត ដោយសារមិត្តស្រីរបស់គាត់សុំបែក ព្រោះគ្រួសារខាងស្រីមិនយល់ស្រប ស្នេហារបស់អ្នកទាំងពីរ។ ម្យ៉ាងវិញទៀតតាមប្រភពដដែលឲ្យដឹងទៀតថា គូស្នេហ៍មួយគូរនេះទើបតែស្រឡាញ់គ្នាជាងមួយខែប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីឪពុកម្តាយរបស់ក្មេងស្រីម្នាក់នេះជំទាស់ នាងក៏សុំបែកតែម្តង៕
ព័ត៌មានជាតិ
មតិយោបល់