ព័ត៌មានជាតិ

យល់​ដឹង​ពី iPhone 5S បន្ទាប់​ពីការសម្រេចចិត្តមុន​ថ្ងៃទី ២០ កញ្ញានេះ

អ្វី​ដែល​យើង​រំពឹងទុក​ថា iPhone 5 និង iPhone 5S មានលក្ខណៈ​ខុសគ្នា ប៉ុន្តែ​នាពេល​នេះ​យើង​បាន​ឃើញ​ហើយ​ថា iPhone 5S មាន​រូបរាង ទាំងទំហំ និងទម្ងន់​របស់​វា​នៅដដែរ។​ អ្វី​ដែល​យើង​ប្លែក​ភ្នែក​នឹង​ចាប់​អារម្មណ៍នោះ​គឺ មាស សម្រាប់​ជំនាន់​ថ្មី​គឺ​មាន​បន្ថែម​ពណ៌មាស​សម្រាប់​ការ​ជ្រើ​សរើស។

iPhone 5S [Gold]

បន្ទះសៀគ្វី A7
iPhone 5S បាន​ធ្វើ​ការ​រចនា​ទៅ​លើ​ប្រព័ន្ធ​ថ្មីស្រឡាង​សម្រាប់​ការ​ប្រើ​ប្រាស់​ជាមួយ​នឹងបន្ទះសៀគ្វី A7 ដែល​មាន​ជំហរលើ​គោល 64-bit ជាមួយ​នឹង iOS 7 [64-bit] ធ្វើឲ្យ​ iPhone 5S ជំនាន់​ថ្មី​នេះ​មាន​ដំណើរ​ការ​លឿនជាងមុន​រហូត​ដល់​ទៅ ៥៣ ដង ទៅលើ iPhone ធម្មតា និង ២ ដង​ទៅលើ iPhone 5។ បើ​យើង​គិត​មក​ក្រោយ​វិញនោះបច្ចុប្បន្នកម្មវិធីទាំង​អស់​ដំណើរការត្រឹមតែ 32-bit ប៉ុណ្ណោះ។

A7

បន្ទះសៀគ្វី A7 នេះ​ទ្រទ្រង់ OpenGL ES 3.0 មាន​ប្រតិបត្តិការណ៍យ៉ាង​ល្អដែលធ្វើ​ឲ្យ​គុណភាពនៃការ​បង្ហាញ​កាន់​តែ​ច្បាស់។ ប្រតិបត្តិការណ៍នេះក៏​មានការចូលរួមដំណើរ​ការអមពី M7 សម្រាប់​ធ្វើ​ការ​វាស់​ល្បឿន លំនឹង ត្រីវិស័យជាដើម។

ទំហំកាមេរ៉ា 8 មេហ្គាភិចសែល
សម្រាប់កាមេរ៉ាថ្មី​នេះ​មាន​ទំហំ​ការចាប់​រូបភាពធំជាង​មុន ១៥ ភាគរយ មាន​ទំហំ និងផ្ទៃ​ធំទូលាយ ទោះជាយ៉ាង​ណាសម្រាប់ iPhone 5S នេះ​នៅតែមានកម្រឹត ៨ មេហ្គាភិចសែល​ដដែរ។ មាន​ទំហំ និងផ្ទៃ​ធំទូលាយធ្វើឲ្យ​យើង​អាច​ចាប់​យក​រូបភាព​បាន​កាន់​តែ​ច្បាស់​ទោះ​ជាមាន​ការ​រំខាន​ ឬកម្រឹត​ពន្លឺ​ទៀបក៏ដោយ និង​ប្រសើរជាងមុនពីការរលក។

iPhone 5S 8M

យើង​នឹង​ប្លែក​សម្រាប់​ជំនាន់​ថ្មី​នោះ​ដោយ​មានភ្លើង flash ដល់​ទៅ ២។ Apple ធ្វើ​ដូច​នេះ​ដើម្បី​ចាប់​យក​ពណ៌នៃ​រូបភាព​ឲ្យ​ច្បាស់​ទៅ​តាមធម្មជាតិពិតៗ រួមនឹង​ការ​ចាប់​យក​រូបភាពដល់​ទៅ ៤ រូប ក្នុង​ពេល​តែ​មួយ ដើម្បី​យក​ផ្នែក​ដែរ​ល្អៗ​របស់​រូបភាព​ទាំង​នោះ​មក​បូក​បញ្ចូល​គ្នា​យក​តែ ១ រូបភាពពិសេសបំផុត។ សម្រាប់​ការថតជាវីដេអូ​វិញអាច​ចាប់​រក​បាន​ក្នុង​កម្រឹត 720p និង 120fps ដែលអាច​ធ្វើ​វីដេអូឲ្យ​មាន​លក្ខណៈយឺតៗ ហើយអាចពង្រីក​បាន 3x ប្រភេទឌីជីថល។

ក្រៅ​ពី​ការ​ថតវីដេអូ និងរូបភាពធម្មតា​នោះ យើង​ក៏​នៅ​តែបន្តការថត​បច្ចេកវិទ្យា Panorama ដែល​អាច​ថតរូបភាព​បាន​កាន់​តែ​ធំជាង​មុន​ដែល​អាច​មាន​កម្រឹត​រហូត​ដល់​ទៅ ២៨ មេហ្គាភិចសែល និង​ធ្វើ​ការ​ដោយ​ស្វ័យ​ប្រវត្ត​ទៅលើ​រូបភាព​ទាំង​មូល ជាពិសេសនោះ​គឺ​ការ​ល្បឿន​ និងគុណភាព​ល្អជាមុន ២ ដង ទៅលើ iPhone 5។

Touch ID ឬស្កេន​ម្រាម​ដៃ
បន្ទាប់​ពី​មាន​ពាក្យចចាមរ៉ាម​មុន​ពេល​ចេញ iPhone 5S នេះ​ Apple ក៏​បាន​ដាក់​បញ្ចូល Touch ID ទៅលើប៊ូតុង Home។ Touch ID ត្រូវបាន​លាក់​ទុក​នៅ​ពីក្រោយ​កញ្ចក់​គ្រីស្តាល់ និង​មាន​កងលោហធាតុ​នៅ​ព័ទ្ធជុំវិញ សម្រាប់​ធ្វើ​ការស្កេនម្រាមដៃ​របស់​លោកអ្នក​ដើម្បី​ធ្វើការ​ដោះសោរ។ វិធីនេះមានភាព​ងាយស្រួល​ជាង​ការ​ប្រើ​ប្រាស់​ passcode ដែល​ច្រើន​តែ​ជួបបញ្ហាភ្លេច។ សម្រាប់​ការចាក់​សោរបែប​នេះ​ទៅលើម្រាមដៃ​ច្រើន​នោះ​អ្នក​នឹង​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ធ្វើ​ការ​ទិញ​ពី​ iTunes store។

ស្កេន​ម្រាមដៃ

តម្លៃ​ជាប់​កុងត្រា ២ ឆ្នាំជាមួយ​ប្រព័ន្ធ​ទូរគ​មនា​គមន៏​
– iPhone 4S 8GB ទទួល​បាន​ការ​បញ្ចុះតម្លៃ​ព្រមទាំងទទួល​បាន​ទូរស័ព្ទ iPhone 4S ដោយ​ឥតគិតថ្លៃ
– iPhone 5 ទទួល​បាន​ការ​បញ្ចុះតម្លៃ​
– iPhone 5S ​តម្លៃ​ទូរស័ព្ទមួយ​គ្រឿង 16GB = $199, 32GB = $299, 64GB = $399 ដែល​នឹង​ត្រូវ​ដាក់​លក់​នៅ​ថ្ងៃ​ទី២០ កញ្ញា ខាង​មុខ​នេះ​

iphone5s contract 2 years

មតិយោបល់