ព័ត៌មានជាតិ

ត្រីមុខ​អាក្រក់ ដូច​ក្នុង​រឿង Alien Chestburster Scence គេ​ប្រទះ​នៅ​ចិន​

​ត្រី​មូយ​ក្បាល​ដែល​មើលទៅ​គួរឲ្យ ខ្លាច ដែល​គេ​ហៅថា ត្រីប្រ​ម៉ុង ដែល​ជា​ប្រភេទ​ត្រី​កម្រ មាន​ពណ៌​ស្វាយ ត្រូវបាន​គេ​រកឃើញ និង​នេសាទ​បាន​នៅ បឹង Taihu តំបន់ Yixin នា​ភាគ​ខាងកើត ខេត្ត Jiangsu ប្រទេស​ចិន​។​

​ប្រភេទ​សត្វ​ត្រីប្រ​ម៉ុង​នេះដែរ ជា​ធម្មតា​វា​រស់នៅ ក្នុង​ទឹកសមុទ្រ និង​ទន្លេ ហើយ​វា​ជា​រឿង​មិន​ធម្មតា​នោះ​ទេ សម្រាប់​ការស្វែងរក​វា​នោះ ព្រោះ​ថា​វា​រស់នៅ​ឆ្ងាយ​ពី​ជម្រក​ធម្មជាតិ ខុស​ពី​ប្រភេទ​សត្វ​ត្រី​ផ្សេង​។ ជាធម្មតា​ប្រភេទ​សត្វ​ត្រីប្រ​ម៉ុង រស់នៅ​ក្នុង​ភក់ ហើយ​មាន​ដង្ហើ​បវែង ក្នុងអំឡុងពេល​សម្ងំ​ខ្លួន​។​ត្រី​ដែល​មាន​មុខ​ដ៏​អាក្រក់​នេះដែរ ត្រូវបាន​គេ​យក​ទៅ​ប្រៀបធៀប​ជាមួយនឹង រឿង Alien Chestburster Scence ដែល​ជា​សត្វ​ម្យ៉ាង​ដូច​ត្រី​នេះ អញ្ជឹង ដែល​មាន​មុខ​អាក្រក់​យក​តែ​មែនទែន និង​កាច​សាហាវ​ទៀតផង​។​
​សត្វ​ចម្លែក​នៅក្នុង​រឿង Alien Chestburster Scence មាន​ប្រវែង ១៨២ សង់ទីម៉ែត្រ ខណៈ​ដែល ត្រីប្រ​ម៉ុង មាន​ប្រវែង​តែ ៣០ សង់ទីម៉ែត្រ​តែប៉ុណ្ណោះ​៕
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/eel2_zps921b84c3.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/eel3_zps1d4e7482.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/eel1_zps74510d19.jpg
https://i1272.photobucket.com/albums/y389/domneng/Danielle%20Sharp/eel4_zpsafe8424b.jpg
ទស្សនាវីដេអូឃ្លបរឿង Alien Chestburster Scence ៖

មតិយោបល់