ព័ត៌មានជាតិ

Nokia អរគុណ Apple

បើ​និយាយ​ពី​ស្មា​ត​ហ្វូន​ល្បី ហើយ​មាន​ច្រើន​ពណ៌​គឺ​គេ​តែងតែ​នឹក​ដល់​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Nokia ភ្លាម ព្រោះថា ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Nokia មាន​ច្រើន​ពណ៌ ស្រស់​ស្អាត​សម្រាប់​ការជ្រើសរើស​។​

​ថ្មីៗ​នេះ ក្រុមហ៊ុន Nokia USA បាន​សរសេរ​សារ​មួយ​នៅ​លើ Twitter ថា “Thanks Apple” មានន័យ​ថា Nokia អរគុណ​ដល់ Apple ដែល​មិន​ចេញលក់ iPhone ច្រើន​ពណ៌​គឺមាន​ត្រឹមតែ ស និង​ខ្មៅ​។​

​ព្រម​ជាមួយ​គ្នា​នោះ Nokia ក៏​បង្ហាញ​ស្មា​ត​ហ្វូន​របស់​ខ្លួន​ដែល​មានច្រើ​ន​ពណ៌​ផងដែរ ដើម្បី​បង្ហាញ​ដល់​មហាជន​ថា Nokia ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​មួយ​ដែល​ពោរពេញ​ទៅដោ​យ​ជម្រើស​គ្រប់យ៉ាង​សម្រាប់​អតិថិជន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Nokia អាច​នឹង​ស្ដាយក្រោយ បន្ទាប់​ពី Apple ប្រកាស​បង្ហាញ iPhone 5S និង iPhone 5C ព្រោះថា iPhone 5S មាន​បី​ពណ៌ ស ខ្មៅ និង​ពណ៌​មាស ចំណែក iPhone 5C វិញ​មាន​ច្រើន​ពណ៌ ដែល​សមល្មម​នឹង​បំពាក់​ស្មា​ត​ហ្វូន​របស់​ក្រុមហ៊ុន Nokia៕

nokia-mocks-apple-630x371

ប្រភព៖ technobuffalo

មតិយោបល់