ព័ត៌មានជាតិ

សម្ងំជក់គ្រឿងញៀនសុខៗ ត្រូវសមត្ថកិច្ចមកព័ទ្ធចាប់ដោយមិនដឹងខ្លួន

ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវខណ្ឌច្បារអំពៅ បានចុះបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខ្ទមដីឡូត៍គ្មានលេខ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់មាន ទី១.ឈ្មោះ គ្រឿន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២.ឈ្មោះ តត ចាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ និង៣.ឈ្មោះ គង់ រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ទាំង៣នាក់ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្សូវ ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងដកហូតបានឧបករណ៍សម្រាប់ជក់គ្រឿងញៀន១កំប្លេ ដែកកេះ១ ក្រដាសកញ្ចប់បារីពណ៌ស សម្រាប់ជក់គ្រឿងញៀន២សន្លឹក (ប្រើរួច) កញ្ចប់បារី២កញ្ចប់ និងទូរសព្ទ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀត៕

កំពុងសម្ងំជក់គ្រឿងញៀនសុខៗ

មតិយោបល់