ព័ត៌មានជាតិ

កំហុសអ្នកណា? សិស្សវិទ្យាល័យ៣នាក់ អាយុមិនទាន់១៨ឆ្នាំផង ចេះជួញដូរថ្នាំញៀនទៅហើយ

ភ្នំពេញ: សិស្សវិទ្យាល័យ ៣នាក់ ដែលសុទ្ធតែមានអាយុក្រោម១៨ឆ្នាំ ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ និងកំលាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីសម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ យាន ផានិត ហៅនិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០E១ វិទ្យាល័យតាំងគោក ស្នាក់នៅភូមិស្រយូង ឃុំទឹកព្រៃ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ទី២-ឈ្មោះ គឹម ហាក់ ហៅហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩B វិទ្យាល័យតាំងគោក ស្នាក់នៅភូមិស្រយូង ឃុំទឹកព្រៃ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ទី៣-ឈ្មោះ យន សៀងហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៩B វិទ្យាល័យតាំងគោក ស្នាក់នៅភូមិស្រះសំបួរ ឃុំទឹកព្រៃ ស្រុកតាំងគោក ខេត្តកំពង់ធំ។ វត្ថុតាងដែលបានចាប់យករួមមាន ក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់តូច ចាប់យកពីជនសង្ស័យឈ្មោះ យាន ផានិត ហៅនិត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់