កាលពីថ្ងៃទី១០ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Apple បានបង្ហាញ iPhone 5S ជំនាន់ទី៧ខែ iPhone ដែលបានបំពាក់មកជាមួយនូវ Chip 64-bit ដំបូងគេបង្អស់ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិត Chip និងជាក្រុមហ៊ុនអេឡិចត្រូនិកធំមួយវិញ នៅមិនទាន់មាននោះទេ។
ដោយឡែកកាលពីថ្ងៃពុធ កន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung Mobile លោក Shin Jong-kyun បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Korea Times ថា ស្មាតហ្វូន Galaxy ក្រោយនឹងបំពាក់មកជាមួយ Chip 64-bit ប៉ុន្តែលោកមិនបានបញ្ជាក់ថា វានឹងបង្ហាញខ្លួននៅពេលណានោះទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានអួតអំពី iPhone 5S ថា វាមានដំណើរការលឿនជាង iPhone រហូតដល់ទៅ ៤០ដង ហើយលឿងជាង iPhone 5 ដល់ទៅ៥ដង ប៉ុន្តែបើតាមការសង្កេតអតិថិជនមួយចំនួនហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹង iPhone 5S មិនដូចកាលដែល Apple បង្ហាញ iPhone 4 ទាល់តែសោះ៕
មតិយោបល់