ព័ត៌មានជាតិ

មនុស្ស​ដែល​សប្បាយរីករាយ​បំផុត​ស្ថិតនៅ​អឺរ៉ុប​ខាងជើង​

​អង្គការសហប្រជាជាតិ បានធ្វើការ​ស្ទាបស្ទង់​ថា មនុស្ស​ដែល​រីក​បំផុត​នៅលើ​ពិភពលោក គឺជា​មនុស្ស​ដែល​ស្ថិតនៅ ភាគ​ខាងជើង​នៃ​អឺរ៉ុប ។ ក្នុង​របាយការណ៍​លើក​ទី ២ ក្នុង​គោលដៅ World Happiness Report របស់​អង្គការសហប្រជាជាតិ បាន​រកឃើញថា មនុស្ស ឬ​ប្រជាពលរដ្ឋ ដែល​ញញឹម និង​សប្បាយរីករាយ​ភាគច្រើន គឺ​ស្ថិត​នៅក្នុង​ប្រទេស ដា​ណឺ​ម៉ាក ន័​រវែ​ស ស្វ៊ី​ស ហូ​ល្លង់ និង​ប្រទេស ស៊ុយ​អ៊ែត ។ ដោយ​សហរដ្ឋអាមេរិក ស្ថិត​នៅ​ទី ១៧ ក្នុងចំណោម​ការ​ស្ទាប់ស្ទង់​ធ្វើ​ស្ថិតិ ខណៈ​ដែល​អ្នកជិតខាង កាណាដា ស្ថិត​នៅ​ទី ៦ និង អ្នកជិតខាង​មិច​ស៊ិកូ ស្ថិត​នៅ​លេខ​រៀង​ទី ១៦ ។​
happy-people-111215
​តាម​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ កន្លងទៅនេះ ភាពសប្បាយ​រីករាយ សុខុមាលភាព វា​បញ្ជាក់​ថា ប្រទេស​នេះ ស្ថិតនៅ​ក្នុង​ស្ថានភាព និង​វឌ្ឍនៈភាព គួរឲ្យ​កត់សម្គាល់​មួយ ពោល​គឺ​មាន​ភាព​រីកចម្រើន​។​

​លោក​សាស្ត្រាចារ្យ Jeffery Sachs បាន​និយាយថា “​ភាគច្រើន​នៃ​មេដឹកនាំ​លើ​ពិភពលោក តែងតែ​និយាយ​ពី សុខុមាលភាព ដែល​ជា​មគ្គុទេសក៏​សម្រាប់ ប្រទេសជាតិ និង​ពិភពលោក របស់​ពួកគេ​”​។​
​កា​ស្ទាប់ស្ទង់​ក៏​បាន​រកឃើញថា មនុស្ស​ដែល​សប្បាយរីករាយ​បំផុត ក៏​មាន​នៅ​តំបន់ សាហា​រ៉ា​ន់​អាហ្វ្រិក និង អាមេរិក​ឡាទីន ប៉ុន្តែ​ទំនង​វា​នឹង​ត្រូវ​ធ្លាកចុះ ក្នុងចំណោម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​រីកចម្រើន ។​
​ក្នុងចំណោម ១៣០ ប្រទេស ទិន្នន័យ​ដែល​រកបាន បញ្ជាក់​ថា​ប្រទេស​មាន​សេចក្តីសុខ និង​មនុស្ស​មាន​ភាពសប្បាយ​រីករាយ គឺមាន​តែ ៦០​ប្រទេស និង លក្ខណៈ​មិន​អំណោយផល ក្នុង​ភាពសប្បាយ​រីករាយ​គឺ ៤១ ប្រទេស នេះ​បើ​តាម​ការ​ស្ទាប់ស្ទង់​ចង្អុលបង្ហាញ​៕​

មតិយោបល់