ព័ត៌មានជាតិ

ជំនាញកាំកុងត្រូល បន្តត្រួតពិនិត្យ និងអប់រំសិស្សស្តីពីគ្រោះថ្នាក់ម្ហូបអាហារ និងវិធីបង្ការ

បន្ទាយ​មាន​ជ័​យៈ ​ជា​ថ្មី​ម្តងទៀត​នៅ​ថ្ងៃទី០១ សីហា ឆ្នាំ២០១៦ ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​​សហ​ការ​ជាមួយ​សមត្ថកិច្ច​ចំរុះ​ ចុះ​អប់រំ​ដល់​សិស្សានុសិស្ស​ចំនួន​៣០០​នាក់ ​នៅ​វិទ្យាល័យ​ម៉ាឡៃ ​និង​អាជីវករ​ផ្សារ​ក្នុង​ទីរួមស្រុក​ម៉ាឡៃ ​ស្តីពី​គ្រោះថ្នាក់​ម្ហូបអាហារ​ និង​វិធី​បង្ការ​។

លោក ហុង លៀង អនុប្រធាន​ទី​១ ទទួលបន្ទុក​ទីផ្សារ​នៃ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យដឹងថា​ ដោយ​ទទួលបញ្ជា​ពី លោក ស៊ាន ស៊ីណាត ប្រធាន​សាខា​កាំ​កុង​ត្រូល​ ​បានដាក់​នូវ​ផែនការ​ ដល់​មន្ត្រី​រប​ស់​ខ្លួន​ ពង្រឹង​ការត្រួតពិនិត្យ​ការ​នាំចូល​ទំនិញ​ផ្សេងៗ​ពី​ប្រទេស​ថៃ ​ទាំង​ច្រក​អន្តរជាតិ​ និង​ច្រក​តំបន់​ នៅ​ថ្ងៃទី​១​សីហា​ ក៏​បាន​ចុះ​ផ្សព្វផ្សាយ​រួមមាន​ ការ​ចូលរួម​ពី​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត ​ក្រសួង និង​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ក្នុង​គោល​បំណង​អប់រំ​​ ចំណេះដឹង​ដល់​សិស្សានុសិស្ស ​ឲ្យ​ស្គាល់​ពី​ប្រភេទ​ទំនិញ​ខូចគុណភាព ​ របៀប​មើល​ពី​សុពលភាព​ទំនិញ ​ប្រភេទ​ទំនិញ ​ដែល​ច្បាប់​ហាមឃាត់ ​មិន​អនុញ្ញាត ​ឲ្យ​លក់​លើ​ទីផ្សារ​។

ក្នុងនោះ​លោក លន់ ស៊ីថា អនុប្រធាន​សាខា​កាំកុងត្រូល ទទួលបន្ទុក​អប់រំ​ផ្សព្វ​ផ្សាយ​បាន​រំពឹងទុក​ថា ក្រោយ​ទទួល​បាន​ការណែនាំ​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ និង​កាន់តែ​យល់ដឹង​ខ្ពស់ ​អាច​បញ្ឈប់​ការ​ទទួល​ទាន​នូវ​ចំណីអាហារ​ណា​ដែល​គ្មាន​គុណភាព ​និង​ហាមឃាត់​ ហើយ​បន្ត​ទៅ​ផ្សព្វផ្សាយ​ដល់ ក្រុម​គ្រួសារ ​មិត្ត​ភក្តិ ពលរដ្ឋ​ដ​ទៃទៀត​ និងសហគមន៍​ ដែល​ពួកគេ​រស់នៅ ​ពេលនោះ ​ពួកគាត់​ និង​ឈប់​ប្រើប្រាស់​ ហើយ​ទំនិញ​ខូចគុណភាព ​ក៏គ្មាន​លើ​ទីផ្សារ​ ។ លោក ក៏​​សំណូមពរ​ដល់​អាជីវករ​ទាំង​អស់​កុំ​យក​ទំនិញ​ដែល​ខូចគុណភាព ឬ​​ហួស​កាលបរិច្ឆេទ​ ​មក​លក់​ ​នាំ​ឲ្យ​ខូច​សុខភាព​អ្នក​ទទួល​ទិញ​ ​និង​ម្យ៉ា​ង​ទៀត​​​​វា​ប្រឈម​​មុខ​​នឹង​ផ្លូវ​ច្បាប់​ផ្ដន្ទាទោស​។

ក្នុង​ការ​ចុះ​ត្រួត​​ពិនិត្យ​ទំនិញ​ក្នុង​ផ្សារ​ស្រុក​ម៉ាឡៃ​ បាន​រក​ឃើញ​និង​ដកហូត ​នៅ​ទឹកក្រូច​ហួស​កាលបរិច្ឆេទ​ ​ មួយ​ចំនួន​ ​រឹបអូស​យក​មក​រក្សាទុក ​ដើម្បី​រង​ចាំ​ដុត​កំទេច​ចោល​៕

IMG_4491IMG_4504FullSizeRender11IMG_4487IMG_4249IMG_4251

មតិយោបល់