ព័ត៌មានជាតិ

បុរស​ដែល​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ស្លាប់​ក្នុង​អាយុ ១១២​ឆ្នាំ​

​បុរស់​ដែល​ចាស់​ជាងគេ​នៅលើ​ពិភពលោក​បាន​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​នៃ​ទីក្រុង​ញូវយ៉ក​។ លោកតា​ម្នាក់នេះ​បាន​កើត​នៅ​ថ្ងៃទី ៨​មិថុន​ឆ្នាំ​១៩០១ ដែល​អាច​រស់​បាន​យូរ​អង្វែង​រហូតដល់​អាយុ​១១២​ឆ្នាំ​ទើប​ស្លាប់​។ គាត់​មាន​ដើម​កំណើត​នៅ​ក្នុង​ភូមិ El Tejado de Bejar ក្នុង​ប្រទេស​អេស្បាញ ហើយ​មក​អា​មេ​រិច​ធ្វើជា​អ្នក​ជីក​រ៉ែ​ធ្យូងថ្ម​មួយកន្លែង​។ នៅ​ក្នុង​វ័យ​២០​ឆ្នាំ​លោកតា​បាន​ផ្លាស់ប្តូរ​ទៅ​លំនៅ​ទៅ​តំបន់ Niagara និង​ធ្វើ​ជា​កម្មករសំណង់​។
World-s-Oldest-Man-Eating-a-Banana-a-Day-Dies-at-112
​បើ​យោង​តាម Gothamist ដែល​ជា​កូនស្រី​វ័យ ៦៩​ឆ្នាំ​របស់​គាត់​ឲ្យដឹងថា នៅពេល​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​អាយុ​ចាស់​ជាងគេ ក្នុង​ពិភពលោក គាត់​ត្រូវបាន​គេ​កត់​ចូលក្នុង​តំណត់​ត្រា​សៀវភៅ Guinness ។ នាង​បាន​បន្ថែមទៀតថា លោកតា​បរិ​ភាគ​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ និង​ថ្នាំ អាណា​សាំង ប្រាំមួយ​គ្រាប់​អាច​ជួយ​ឲ្យ​គាត់​ក្មេង​ជាង​វ័យ​៕​

មតិយោបល់