ជាដំណឹងដ៏គួរឱ្យក្រៀមក្រំ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញសត្វទោចម្កុដ ១ ក្បាល និង សត្វបក្សីកេងកងធំៗចំនួន ២ ក្បាល ត្រូវបានស្លាប់នៅក្នុងព្រៃ ខណៈពេលកំពុងចុះល្បាតក្នុងតំបន់អភិរក្ស។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានបញ្ជាក់ឱ្យដឹងថា សត្វទាំង ២ ប្រភេទ ដែលបានស្លាប់នេះ ជាសត្វដែលត្រូវទទួលបានការការពារ ខណៈសត្វប្រភេទសត្វទោចម្កុដដែលបានស្លាប់ គឺជាប្រភេទសត្វដែលរាប់បញ្ចូលថាជិតផុតពូជផងដែរ ដែលសត្វនេះភាគច្រើនជម្រករបស់វា គឺស្ថិតនៅព្រៃដំបន់ជួរភ្នំក្រវាញ ក្នុងព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាមិញ ចំពោះរឿងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានបញ្ជាក់ដោយម៉ឺងម៉ាត់ថា ដើម្បីធានាបាននូវការអភិរក្សប្រភេទសត្វទាំងនេះ ការបន្តការពារតំបន់ក្រវាញ គឺជាកត្តាចាំបាច់បំផុត៕





មតិយោបល់