ព័ត៌មានជាតិ

ការលក់​ផ្ទះ​ថ្មី​នៅ​សិង្ហាបុរី​កើន​ឡើង​ជាង ៥០%​ក្នុង​ខែ​សីហា​

​ការលក់​ផ្ទះ​ឯកជន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​បាន​កើន​ខ្ពស់​រហូតដល់​ទៅ ៥៤,៣​ភាគរយ បន្ទាប់​ពី​ធ្លាក់​ខ្លាំង​កាលពី​ខែកក្កដា​កន្លងទៅ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា ២០១៣​ថា នៅក្នុង​ខែ​សីហា មាន​លំនៅដ្ឋាន​ឯកជន​ថ្មី​ចំនួន ៧៤២​ផ្ទះ ត្រូវ​បាន​លក់ ដោយ​កើនឡើង​យ៉ាងខ្លាំង​បើ​ធៀប​ទៅនឹង​ខែកក្កដា មាន​ចំនួន​ត្រឹមតែ ៤៨១​ផ្ទះ​។ ទោះបីជា​យ៉ាងណា​ក្ដី តួលេខ​នៅ​ក្នុង​ខែសីហា​ស្មើនឹង​ពាក់កណ្ដាល​នៃ​ផ្ទះ​ដែល​បាន​លក់​កាលពី​ឆ្នាំមុន​ប៉ុណ្ណោះ​។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់ទៀតថា បើសិនជា​រាប់បញ្ចូល​ទាំង​ខុន​ដូ លំនៅដ្ឋាន​ឯកជន​កូនកាត់ ទៀត​នោះ នៅក្នុង​ខែ​សីហា​លក់បាន​ផ្ទះ​ចំនួន ១.៤៦៨ ដែល​កាលពី​ខែ​កក្កដា​មាន​ចំនួន​ត្រឹមតែ ៥៩៣​ប៉ុណ្ណោះ​។​

​កាលពី​ខែ​កក្កដា ការលក់​ផ្ទះ​ឯកជន​ថ្មី​នៅ​សិង្ហាបុរី បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង រហូតដល់​មាន​ការ​អត្រា​នៃ​អ្នក​ខ្ចី​ប្រាក់​កើន​ឡើង​ទៅលើ​សេវា​កម្ចី​អចលនទ្រព្យ​រហូតដល់ ៦០​ភាគរយ​៕

home-sale

មតិយោបល់