ដូចជាមិនយូរប៉ុន្មាននោះទេ ដែលខាង កាសែត បាកកប៉ុស្តិ៍បានចុះផ្សាយឲ្យដឹងថា លោក Assoc Prof Sukhum Chaloeysap នៃ Suan Dusit Poll ហាក់ដូជាមិនភ្ញាក់ផ្អើល ចំពោះរបាយការណ៍ថា ក្រសួង វប្បធម៌ បានស្វែងរកឃើញជាង ១០០០ គេហទំព័រ ដែល ប្រកាសពីតម្លៃលក់ខ្លួនរបស់សិស្សនិស្សិតសាកលវិទ្យាល័យនៅក្នុងប្រទេសថៃ។
ជាមួយនឹងតម្លៃដែលគេបង្ហោះលើគេហទំព័រ ជាង ១០០០ នោះ មានតម្លៃចាប់ពី ១៥០០ ទៅ ៣០០០ បាត ទៅតាមសិស្សនិស្សិតនោះ ស្រស់សោភា ឬអត់ ។នៅពេលដែលក្រសួងបានធ្វើការទាក់ទងទៅលេខ ដែលបានដាក់ឲ្យទំនាក់ទំនង នោះពួកគេបានឆ្លើយថា វាពិតប្រាកដណាស់ ពួកគេសុទ្ធសឹងជាសិស្សវិទ្យាល័យ និងសាកលវិទ្យាល័យ។ លោក Sukhum បាននិយាយថា គាត់ក៏បានដឹងព័ត៌មាននេះ អំពីសិស្សនិស្សិតនៅសាលកសវិទ្យាល័យ Rajabhaet Suan Dusit ជាមួយនឹងគេហទំព័រ ទាំងនោះ ដោយបញ្ជាក់ថា សិស្សសាលាដែលលក់ខ្លួននោះ សុទ្ធសឹងជាអ្នកដែលពាក់ឯកសណ្ឋាន និស្សិត Suan Dusit ។ដោយឡែកលោកក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាអាជ្ញាធរដែលពាក់ព័ទ្ធនឹងរឿងនេះ មិនបិទលើគេហទំព័រ ដែលបង្ករភាពអសកម្ម ដល់សិស្សនិស្សិត ទៅ ។
លោកបានបន្តទៀតថា សម្រាប់សិស្សនិស្សិតដែលលក់ខ្លួន ទាំងនោះមិនត្រូវបានបង្ខាំងទុកនៅលើគេហទំព័រទាំងនោះទេ ដោយធ្វើការទំនាក់ទំនងតាមអនឡាញ ហើយក៏បង្ហាញរូបភាព ជូនអតិថិជនតាមអនឡាញដូចគ្នាផងដែរ ៕
មតិយោបល់