ព័ត៌មានជាតិ

ហាយលែនឌ័រលឿនពេកជាន់ហ្វ្រាំងមិនទាន់បុកគូទRANG ROVER ស្លាកលេខ(ន.ប)បញ្ចប់ត្រឹមសំណង២០០ដុល្លារ

ភ្នំពេញៈ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បានបើកលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្ត RANG ROVER មួយគ្រឿង ពីក្រោយពេញទំហឹង បណ្តាលរថយន្តទាំងសងខាងរងការខូចខាតដូចគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងែទី២៤ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុងក្បែរស្តុបទេផន កែងផ្លូវទេពផន ១៨២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANG ROVER ពណ៌ស ដែលមានពាក់ស្លាកលេខនគរបាល 2- 2137 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តហាយឡែនឌ័រ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9651 បើកបរដោយបុរសបរទេសម្នាក់ រួមដំណើរដោយនារីខ្មែរម្នាក់ បានបើកពីក្រោយក្នុងទិស ដៅស្របទិសគ្នា ក៏ជ្រុលមកបុកគូទ រថយន្តRANG ROVER ពីក្រោយពេញយ៉ាងទំហឹង បណ្តាលឲ្យនារីដែលអង្គុយក្នុងរថយន្តហាយឡែនឌ័រម្នាក់ រងរបួសបែកមាត់ហូរឈាម រីឯរថយន្តហាយឡែនឌ័រ បានបាក់កាងមុខជាប់នឹងគូទរថយន្តRANG ROVER ពីក្រោយ រងកាខូចខាតបន្តិចបន្តួចផងដែរ ។

ក្រោយពេលកើតហេតុប្រហែល១០នាទី ភាគីខាងរថយន្តហាយឡែនឌ័រ បានព្រមសងសំណងចំនួន២០០ដុល្លារដល់ភាគីខាងរថយន្តRANG ROVERដើម្បីបញ្ចប់រឿងព្រោះមិនចង់វែងឆ្ងាយតទៀត៕

មតិយោបល់