ព័ត៌មានសិល្បៈ និងកម្សាន្ត

Beyonce អ្នកគាំទ្រ​ចាប់​ទាំង​កម្រោល ខណៈ​សម្តែង​លើ​ឆាក​

​តារាចម្រៀង Beyonce ក្នុង​ដំណើរ​ឆ្ពោះទៅ កាន់​ប្រទេសប្រេ​ស៊ីល ក្នុង ទីក្រុង Sao Paulo ដែល​ជា​កម្ម​វី​ធី​តន្ត្រី​ទេសចរណ៍ របស់ខ្លួន កាលពី​ថ្ងៃ​ទី ១៥ ខែ កញ្ញា កន្លងទៅនេះ ក៏​មាន​ហានិភ័យ​ដល់​ខ្លួន​ផងដែរ ស្រាប់តែ​សម្តែង​លើ​ឆាក​សុខៗ ក៏​ត្រូវ​បាន​អ្នកគាំទ្រ ម្នាក់​ហក់​ចាប់​នាង ថើប​ទាំង​កម្រោល តែ​សំណាងល្អ​ដែល កង​សន្តិសុខ​របស់​នា​ង ចូលមក​ចាប់​ចេញ​ទាន់ ។ មុនឹង​ចាប់​អ្នក​គាំទ្រ​នោះ​ចេញ Beyonce ក៏​ខាត់​អស់​ប៉ុន្មាន​ខ្សឺត​ផងដែរ​។ តែ​ទោះជា​យ៉ាងណា​ក្រោយពី​ការ​ច្រៀង​ចប់​លើ​ឆាក នាង​បាន​សួរ​ទៅ​កាន់ អ្នកគាំទ្រ​រូបនោះ ឈ្មោះ អ្វី ។
​ជាមួយនឹង​ព័ត៌មាន​នេះដែរ មិនទាន់មាន​ប្រភព​ព័ត៌មាន​បរទេស​នានា ចុះ​បង្ហាញថា Beyonce ត្រូវ​ធ្វើ​អ្វី ទៅលើ អ្នកគាំទ្រ​ដ៏​កំហូច​នោះ​នៅឡើយ​៕​
Beyonce
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់