ព័ត៌មានជាតិ

Philippe Coutinho នឹងវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ

 

កីឡាករខ្សែបម្រើ Philippe Coutinho វ័យ ២៨ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះបន្ទាប់ពីបានបាត់បង់ការពេញចិត្តអំឡុងពេលមានបញ្ហារបួសនៅឯក្លិប Barcelona ។

ក្លិបយក្សអេស្បាញដែលបានទិញកីឡាករប្រេស៊ីលពី Liverpool កាលពីឆ្នាំ ២០១៨ ដែលមានតម្លៃខ្លួន ១៤៥ លានផោនដែលជាកីឡាករថ្លៃជាងគេទី ៣ បន្ទាប់ពី Kylian Mbappe និង Neymar ។

ប៉ុន្តែលោក Nigel Winterburn ដែលជាអតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal ដែលលេងឱ្យក្រុម Arsenal ពីឆ្នាំ ១៩៨៧ ដល់ ២០០០ បានជំរុញឱ្យអ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កុំលេងល្បែងថ្លៃៗលើ Coutinho និងរក្សាជំនឿជាមួយទេពកោសល្យដែលលេចធ្លោដូចជាកីឡាករ Emile Smith Rowe, Bukayo Saka និង Joe Willock ។

ប្រភព៖​​​​​​ CSB SPORTS

 

មតិយោបល់