ព័ត៌មានជាតិ

ប្រាក់​ប្រចាំ​សប្តាហ៍​របស់ Ronaldo លេងឲ្យ Real Madrid គឺ 403,000 ផោន

​យោងតាម​ប្រភព​ព័ត៌មាន​របស់ therichest ដែល​ចុះ​នៅ​ថ្ងៃ​ទី ១៩ ខែ កញ្ញា នេះ បានឲ្យដឹងថា កីឡាករ​លំដាប់​ពិភពលោក​របស់​ក្លិប Real Madrid Cristiano Ronaldo គឺជា​អ្នកលេង​ដែល​ទទួល​កំរៃ​ខ្ពស់បំផុត ក្នុង​ប្រវត្តិសាស្ត្រ មិនមែន​កីឡាករ Bale នោះទេ បន្ទាប់​ពី​យល់ព្រម​ធ្វើ​កុងត្រា​ថ្មី ដោយ​រក​ចំណូល​ប្រចាំ​សប្តាហ៍ បាន 403,000 ផោន ដែល​ស្មើ​និង 545,700 ដុល្លារ​។ កិច្ចសន្យា​ថ្មី​នេះដែរ ផ្សារភ្ជាប់​ជាមួយនឹង Ronaldo ត្រូវ​លេង​បន្ត​រយៈពេល ៥ ឆ្នាំ បន្ត ឲ្យ​ក្លិប​ធំ​របស់អេ​ស្ប៉ាញ​មួយនេះ​។​​កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គាល​ Ronaldo ដោយរក​ចំណូល​មូលដ្ឋាន​ប្រចាំឆ្នាំ​គឺ 21 លាន​ផោន ដែល​ស្មើ​និង 28,438,200 ដុល្លារ​។​

​តួរ​លេខ​ចុងក្រោយ​នេះ វា​មិន​ខុស​ពី​តួរ​លេខ​ចាស់​ដែល​កីឡាក Ronaldo លេងឲ្យ​ក្លិប Real Madrid កាលពី​ឆ្នាំ ២០០៩ ខណៈ​ដែល ទិញ​មក​ពី​ក្លិប​បិសាច​ក្រហម ក្នុង​តម្លៃ​ខ្លួន ៨០ លាន​ផោន ។
​សម្រាប់​ការ​កុងត្រា​នេះដែរ ដោយ​ក្លិប Real Madrid មិន​ចង់​បាត់បង់​កីឡាក​របស់ខ្លួន និង​ក្តី​សុ​បិ​ន្ត​ផង​នោះ ក៏​សម្រេចចិត្ត ស្រប​តាម​មហិច្ចតា​របស់​កីឡា​រូបនេះ ខណៈ​ដែល​ជ្រោង​ក្លិប​ឲ្យមាន​មុខមាត់ និង​រក​គ្រាប់​ជាច្រើន​ជូន​ក្លិប នោះ​៕​
Cristiano-Ronaldo1_2589429b

មតិយោបល់