ទីក្រុង Manama(22/09/13) : ឧទ្ធម្ភាគចក្រប្រភេទឃ្លាំមើលរបស់អាមេរិកមួយគ្រឿងបានហោះធ្លាក់នៅសមុទ្រក្រហមកាលពីថ្ងៃអាទិត្យហើយនៅពេលដែលមនុស្ស5នាក់ដែលបើកបរនោះនៅបាត់ខ្លួននៅឡើយ។
កងនាវាចរទី 5 របស់អាមេរិកដែលមានមូលដ្ឋាននៅក្នុងប្រទេសបារ៉ែនបានប្រកាសថាប្រភេទឧទ្ធម្ភាគចក្រ MH-60S បានធ្លាក់ចូលទៅក្នុងសមុទ្រក្រហមនៅក្នុងកំឡុងពេលប្រតិបតិ្តការឃ្លាំមើល។អ្នកតំណាងឲ្យកងនាវាចរនេះបាននិយាយថាក្រុមអ្នកបើកបរ 5 នាក់បានបាត់ខ្លួនហើយហេតុការណ៍នេះកើតឡើងមិនមែនដោយសារសកម្មភាពប្រឆាំងណាមួយនោះឡើយ។ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកដែលបាត់ខ្លួនហើយការស៊ើបអង្កេតក៏កំពុងប្រព្រឹត្តទៅនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់